MENU
កម្មវិធីសង្ក្រាន្តវិហារសួគ៌» ក្រៅពីសម្តែងច្រៀងរាំហើយ បង្ហាញពិធីដេញថ្លៃសេះកម្រមាន
សិល្បៈនិងកំសាន្ត | ថ្ងៃអាទិត្យ ទី០៩ មេសា ២០១៧, ១៣:៣៧ | ៧១៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   រួមចំណែកជួយលើកស្ទួយវប្បធម៌ខ្មែរនិងប្រពៃណីចូលឆ្នាំខ្មែរជិតមកដល់អមនឹងពិធីអង្គរសង្ក្រាន្តសៀមរាបបង្កើតឡើងយ៉ាងគគ្រឹកគគ្រែងក្រុមការងារតំបន់អភិវឌ្ឍន៍7NGបានរៀបចំកម្មវិធីបែបប្រពៃណីយ៉ាងច្រើនរំលេចនៅតំបន់កំពុងតែមានការរីកចម្រើននោះ។ជាពិសេសបានធ្វើឲ្យមហាជនចាប់អារម្មណ៍ផងដែរចំពោះកម្មវិធី«សង្ក្រាន្តវិហារសួគ៌»។

ព្រឹត្តិការណ៍ការប្រគំតន្ត្រីរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០មេសាឆ្នាំ២០១៧ដោយមានការប្រណាំងម៉ូតូហោះ ការប្រណាំងសេះពូលAនិងពូលBការដេញថ្លៃសេះដែលជាព្រឹត្តិការណ៍មួយពុំធ្លាប់មានសម្រាប់កម្ពុជា។លើសពីនោះក៍មានវត្តមានក្រុមគ្រួសារតារាកម្ពុជាចូលរួមសម្តែងច្រៀងរាំបង្កើតបរិយាកាសឲ្យសប្បាយរីករាយជូនដល់ប្រជាជននៅតំបន់វិហារសួគ៌ពិសេសតំបន់7NGនេះតែម្តង។

សម្រាប់កម្មវិធីបើក«សង្ក្រាន្តវិហារសួគ៌»គេឃើញមានវត្តមានលោកឧកញ៉ាស្រី ចន្ឋូ លោកសាស្ត្រាចារ្យខ្លូត រតនាសាស្ត្រាចារ្យសាកលវិទ្យាល៧យវិចិត្រសិល្បៈនិងជាសមាជិកមជ្ឈមណ្ឌលពូជសេះខ្មែរលោកកៅវណ្ណារិន្ទអគ្គលេខាធិកាសហព័ន្ឋនិងជាប្រធានមជ្ឈមណ្ឌលពូចសេះខ្មែរព្រមទាំងសិល្បករជាច្រើនរូបផងដែរ។

លោកឧកញ៉ាស្រី ចន្ឋូអគ្គនាយកក្រុមហ៊ុន7NGបានមានប្រសាសន៍ឲ្យដឹងថាសម្រាប់កម្មវិធី«សង្ក្រាន្តវិហារសួគ៌»ធ្វើឡើងក្នុងគោលបំណងលើកស្ទួយប្រពៃណីខ្មែរពិសេសការចូលឆ្នាំខ្មែរដែលជាបុណ្យមួយធំក្នុងចំណោមបុណ្យល្បីៗនៃប្រទេសកម្ពុជាយើង។លើសពីនេះចង់ឲ្យប្រជាជននៅតំបន់វិហារសួគ៌ក៍ដូចជាជាមហាជនទាំងអស់បានមើលឃើញពីភាពរីកចម្រើនផ្សេងៗយ៉ាងច្រើននៃតំបន់សេដ្ឋកិច្ចវិហារសួគ៌ដែលកំពុងប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។លោកឧកញ៉ារូបនេះថ្លែងបន្តទៀតថាគោលដៅលោកចង់បញ្ជាក់ប្រាប់មហាជនឲ្យបានដឹងថានេះជាកម្មវិធីឬព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយហើយសម្រាប់កម្ពុជាយើងដែលមានការរៀបចំពិធី«ដេញថ្លែសេះ»កម្របានឃើញហើយសេះទាំងអស់នោះសុទ្ឋតែជាពូជល្អៗទាំងក្នុងនិងក្រៅស្រុកមានសេះមកពីប្រទេសថៃ មកពីអាមេរិកនិងមួយចំនួនទៀតនៅកម្ពុជាយើង។កម្មវិធីដេញថ្លៃសេះនេះមានចាប់ពីតម្លៃ១៥០០ដុល្លារឡើងដល់៣៥០០០ដុល្លារដោយការដេញថ្លែនេះយើងមានការបង្ហាញសត្វចំនួន៥០ក្បាលពូជល្អមកហើយដោយនេះជាលើកទី១ទាំងពិធីដេញថ្លៃសេះនិងសង្ក្រាន្តវិហារសួគ៌ផងដែរ។លោកបន្ថែមទៀតថាមិនត្រឹមតែបង្ហាញពីសាច់ឈាមសត្វសេះដ៍រឹងមាំសង្ហារទាំងអស់នេះទេលោកក៍មានការគិតគូអនុញ្ញាតិឲ្យផលិតករមួយចំនួនទៀតសហការខ្ចីសត្វសេះពីតំបន់លោកយកទៅថតភាពយន្តខ្មែរយើងតាមប្រភេទសាច់រឿងប្រសិនបើគាត់មានចំណាប់អារម្មណ៍ហើយមកទាក់ទងក្រុមការងាររបស់លោកគឺពិតជាបើកផ្លូវជួយដើម្បីជាការរួមចំណែកលើកស្ទួយវិស័យភាពយន្តខ្មែរព្រោះសេះនៅទីនេះធានាថាល្អៗហើយសមរម្យក្នុងការយកទៅថតកុនទៀតផង។នៅស្រុកគេមានពិធីតាំងពិពណ៌ដេញថ្លៃសេះរួមមកហើយទើបយើងចង់ឲ្យមាននកម្ពុជាយើងបានដឹងហើយស្វែងយល់ពីរបៀបដេញថ្លៃប្រភេទសេះប្រណាំងដើម្បីយកអភិវឌ្ឍន៍បន្តទៀត។

លោក​ ភោ សុផានិត ពិធីករសម្បូរពាក្យពេចន៍បានឲ្យដឹងថាព្រឹត្តិការណ៍ដៃថ្លៃសេះនៅតំបន់សេវិនអេនជីមានការចាប់អារម្មណ៍ច្រើនពីមហាជនបានមកជួបផ្ទាល់នៅទីនេះព្រោះប្រភេទសេះសុទ្ឋតែមើលទៅប្លែកៗមានមាឌក្រអាញហើយបើនិយាយពីតម្លៃវិញគឺមើលទៅប្លែកៗដែលយើងមិនបានដែលដឹងហើយកាន់តែយល់ពីសេះណាធ្លាប់ប្រណាំងបានពានរង្វាន់ពោលយើងដឹងពីប្រភេទសេះខ្លាំងៗតែម្តង។ដូចនេះហើយលោកយល់ថានេះពិតជាល្អសម្រាប់សង្ក្រាន្តវិហារសួគ៌ដែលរៀបចំឡើយដោយក្រុមហ៊ុនសាវេនអិនជីព្រោះក្រៅពីចូលរួមលើកស្ទួយវប្បធម៌ជាតិប្រពៃណីជាតិខ្មែរក៍បានលើកស្ទួយពីវិស័យកីឡាប្រណាំងសេះផងដែរ។

អ្នកនាងស៊ុន ណារីម៉ូនីកាតារាកំប្លែងជើងចាស់ដែលឆ្លៀតពេលមកចូលរួមសម្តែងដើម្បីបង្កបរិយាកាសឲ្យរីករាយបានឲ្យដឹងដែរថាអ្នកនាងបានឃើញហើយស្តីពីការដេញថ្លៃសេះនៅស្រុកបារាំងកាលនៅទីនោះតែងតែស្រម៉ៃថាបើស្រុកខ្មែរមានសត្វសេះធំៗបែបនេះមិនដឹងថាជាល្អបែបណាទេតែដល់ពេលបានមកឃើញផ្ទាល់ពិតជាសឹងតែមិនជឿថាយើងមានការរៀបចំបែបនេះនោះ។យ៉ាងណាឆ្នាំនេះសង្ក្រាន្តវិហារសួគ៌រំពឹងថាបងប្អូនបានរីករាយសប្បាយយកពរជ័យឆ្នាំថ្មីទាំងអស់គ្នាផងដែរ។                                                                                                                                                                                                                                                                        

 

Tags:
  • កម្មវិធី
  • សង្ក្រាន្ត
  • សម្តែង
  • ដេញថ្លៃ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥