MENU
តារាចម្រៀង អេន ជី បើករបរលក់អយស្ទ័រនៅ ផ្លូវវ៉េងស្រេង
សិល្បៈនិងកំសាន្ត | ថ្ងៃអាទិត្យ ទី០៩ មេសា ២០១៧, ០៨:២៨ | ៩៨២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   ដោយយល់ថារបរលក់អយស្ទ័រជារបរកំពុងពេញនិយមបានធ្វើឲតារាចម្រៀងអេន ជីមានការចាប់អារម្មណ៍រហូតសម្រេចយកធ្វើជាមុខរបររកស៊ីប្រចាំថ្ងៃដោយបើកលក់លក្ខណៈធំដុំមួយសម្រាប់តម្រូវការអតិថិជន។

តារាចម្រៀងដែលមានយុវវ័យជាច្រើនស្គាល់ច្បាស់កញ្ញាអេន ជីបានបញ្ចេញកញ្ចប់ថវិកាជាច្រើនងាកមករកសុីដែលរំពឹងថាបានផលចំណេញបន្តទៀតបន្ទាប់គិតគូច្បាស់លើរបរថ្មី។ខំរកស៊ីឲ្យល្អតារាល្បីរូបនេះក៍ផ្អាកសិល្បៈមួយរយៈខ្លីមិនចោលជំនួញបាន។

កាលពីថ្ងៃទី៧ខែមេសានេះតារាចម្រៀង អេន ជី បានប្រកាសបើកមុខជំនួញថ្មីគឺហាងផឹកស៊ីមួយកន្លែងនៅតាមបណ្តោយផ្លូវវ៉េងស្រេងម្តុំសួនឧស្សាហកម្មកាណាឌីយ៉ាដែលចំណាយដើមទុនប្រមាណជាង១០ម៉ឺនដុល្លារបើបូកទាំងតម្លៃផ្ទះដែលបានទិញ។ 

ក្រោយពីចេញពីផលិតកម្មអឹម(M)ទៅកាន់ផលិតកម្មសាន់ដេ តារាចម្រៀងអេន ជីបានបន្តការងារសិល្បៈជាច្រើនឆ្នាំ ប៉ុន្តែកាលពីចុងឆ្នាំ២០១៦តារាស្រីរូបនេះបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយប្អូនប្រុលតារាសម្តែង គង់ ចំរ៉ុង និងត្រូវជាប្អូនថ្លៃតារាចម្រៀងផាន់ ម៉ូនីកា។តារាស្រីរូបនេះបញ្ជាក់ថា ហាងថ្មីរបស់នាងយីហោ”Mr. Oyster “ដែលជាប្រភេទហាងបម្រើអាហារសមុទ្រ និងគ្រឿងក្លែមជាច្រើនប្រភេទ។

នាងថា ការសម្រេចចិត្តបើកដំណើរការហាងថ្មីនេះព្រោះតែចង់ដកពិសោធន៍ទៅលើមុខជំនួញថ្មីពិសេសហាងផឹកស៊ីបែបសាមញ្ញ និងមានតម្លៃសមរម្យ។ នាងថា អាជីវកម្មនេះគឺថ្មីសម្រាប់នាងនិងគូដណ្តឹងបន្ទាប់ពីហាងលក់សំលៀកបំពាក់”អេន ជី”នៅផ្លូវទឹករាំផ្ការាំ និងហាងលក់សំលៀកបំពាក់រ៉ាយុទ្ធ។ នាងថាហាងនេះបានចាយដើមទុនប្រមាណជាង២ម៉ឺនដុល្លារអាមេរិក ហើយផ្ទះនេះគឺជាផ្ទះផ្ទាល់របស់គូដណ្តឹងនាងដោយគិតតម្លៃប្រមាណ១២ម៉ឺនដុល្លារអាមេរិក។ នាងបញ្ជាក់ដែរថា ការបើកដំណើរការហាងថ្មីនេះមិនមានការចូលហ៊ុនជាមួយអ្នកណាទេ ហើយនាងសង្ឃឹមថាមុខជំនួញនេះគឺជាបទពិសោធន៍ថ្មីសម្រាប់នាងមុនពេលចូលរោងការក្នុងឆ្នាំនេះ។ តារាស្រីរូបនេះលើកឡើងដែរថាក្រោយរៀបការនិងរវល់ច្រើននឹងមុខជំនួញផ្ទាល់ខ្លួននាងអាចដកឃ្លាខ្លះពីសិល្បៈ ព្រោះតែនាងចង់សាងសុភមង្គលក្រុមគ្រួសារនិងការមើលខុសត្រូវមុខជំនួញឲ្យបានដិតដល់ប៉ុន្តែសម្រាប់ឱកាសចូលឆ្នាំថ្មីនេះនាងក៏មានបទចម្រៀងខ្លះជូនទស្សនិកជនដែរ។ ក្រៅពីហាងនេះនាងនិងគូដណ្តឹងក៏គ្រោងនឹងបើកដំណើរការអាជីវកម្មថ្មីបន្ថែមទៀតផងដែរ៕                       

Tags:
  • អេន ជី
  • តារាចម្រៀង
  • អយស្ទ័រ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥