MENU
បុរសម្នាក់ត្រូវស្លាប់ក្នុងភ្លក់ភ្លើង មើលលែងស្គាល់ក្រោយដុតផ្ទះខ្លួនឯង ចោលបន្ទាប់ពីឈ្លោះប្រកែកជាមួយប្រពន្ធរួច
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៥ មេសា ២០១៧, ០៩:៣១ | ១,១០៥ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពង់ចាម៖  បុរសម្នាក់ត្រូវបានដេកស្លាប់ក្នុងភ្លក់ភ្លើងយ៉ាងអាណោចអាធ័ម បន្ទាប់ពីរូបខ្លួនឈ្លោះប្រកែកជាមួយប្រពន្ធរួចកើតចិត្តខឹងសម្បាទិញសាំងចាក់ដុតផ្ទះខ្លួនឯងឆេះហ្មត់គ្មានសល់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីយប់ឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិមហាសៀកលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជនរងគ្រោះមានឈ្មោះផាន់ អាន ភេទប្រុស អាយុ៥៤ឆ្នាំ ប្រពន្ធឈ្មោះបេន ហ៊ុចអាយុ៥២ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិកើតហេតុខាងលើ។ ករណីនេះបណ្ដាលឲ្យផ្ទះជនរងគ្រោះ ១ខ្នងដែលមានទំហំ៦x៨ម៉ែត្រ សាងសង់អំពីឈើ ប្រក់ស័ង្កសី ត្រូវរងការខូចខាតទាំងស្រុង។

មន្ត្រីនគរបាលអោយដឹងថា មូលហេតុគឺ ឈ្មោះផាន់ អាន និងប្រពន្ធបានឈ្លោះប្រកែកគ្នា ម្យ៉ាងទៀតប្តីមានជំងឹសសៃប្រាសាទ ទើបកើតចិត្តខឹងសម្បាយសម្រេចទិញសាំងមកដុតផ្ទះដោយខ្លួនឯងចោល ហើយត្រូវស្លាប់ក្នុងភ្លក់ភ្លើងតែម្តងទៅ ។

ក្រោយការអន្តរាគមន៍ពន្លត់អណ្តាតភ្លើងឆេះរួច សមត្ថកិច្ចបានឃេីញសាកសពជនរងគ្រោះឆេះឡើងរួញក្រញ៉ង់នៅក្នុងគំនរផេះ ហើយប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ លីហេង

Tags:
  • បុរសម្នាក់
  • ភ្លក់ភ្លើង
  • ប្រពន្ធ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥