MENU
កីឡាកាយវប្បកម្មនិង ប៉េតង់ទទួលប្រាក់រង្វាន់ពីក្រសួងអប់រំនិង យុវជនកីឡា
កីឡា | ថ្ងៃអង្គារ ទី០៤ មេសា ២០១៧, ១៧:៤១ | ៧៦០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ជាការលើកទឹកចិត្តនិងកោតសរសើរពីរាជរដ្ឋាភិបាល ដែល កីឡាកាយវប្បកម្ម និង ប៉េតង់ ពីរប្រភេទបានដណ្តើមមេដាយជូនជាតិពីព្រឹត្តិការណ៍អន្តរជាតិ។ ក្រសួងអប់រំនិងយុវជនកីឡា បានផ្តល់ប្រាក់រង្វាន់ ៤០៨លានរៀលជូន កីឡាករ-កីឡាការិនីប៉េតង់ចំនួន១៦រូប គឺកីឡាករ៨រូប និង កីឡាការិនី៨រូប ដណ្ដើមបានមេដាយមាស ៥ គ្រឿង ប្រាក់៥គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង ពីព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ នៅប្រទេសឡាវ។

កាលពីថ្ងៃទី១មេសា ឆ្នាំ២០១៧ នៅក្រសួងអប់រំនិងយុវជនកីឡាបានប្រារព្ធពិធីប្រគល់ប្រាក់រង្វាន់ដល់អត្តពលិកឆ្នើមដែលដណ្តើមមេដាយជូនជាតិ ក្រោមវត្តមានលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កីឡាកាយវប្បកម្ម យកមេដាយបានមានដូចជា កីឡាករ យ៉ា ច័ន្ទដារ៉ារិទ្ធ បានមាស១គ្រឿងសំរិទ្ធ ១គ្រឿង កីឡាករ ម៉ី សុភ័ក្ត្រ មាស ១ គ្រឿង សំរិទ្ធ១គ្រឿង កីឡាករ សំ សូរិយា មាស ១ គ្រឿង សំរិទ្ធ ១ គ្រឿង។ កីឡាការិនី ដួង ឌីណា មាស ១ គ្រឿង សំរិទ្ធ ២គ្រឿង។ កីឡាការិនី ឃួន យ៉ារី មាស ១ គ្រឿង។ កីឡាការិនី ស៊ុន គន្ធា មាស ១គ្រឿង កីឡាការិនី ស្រ៊ាង សុរ៉ាឃីម មាស ១ គ្រឿងកីឡាករ ឃួន លីហ៊ មាស ១គ្រឿង ប្រាក់ ១គ្រឿង កីឡាករ កៅ ភក្ដីមាស១គ្រឿង ប្រាក់១គ្រឿង។ កីឡាការិនី កែវ សុវណ្ណា ប្រាក់ ១គ្រឿង និងកីឡាករ កុយ សុភក្ដ្រា ប្រាក់១គ្រឿង សំរិទ្ធ ១គ្រឿង។

កីឡា ប៉េតង់ មានដូចជា កីឡាការិនី កែ ឡេង ដណ្ដើមបានមេដាយមាស ១គ្រឿង ប្រាក់ ២គ្រឿង កីឡាករ ទីវ រដ្ឋា ដណ្ដើមបានមេដាយប្រាក់ ២គ្រឿង កីឡាការិនី អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយប្រាក់២គ្រឿង កីឡាការិនី អ៊ុន ស្រីយ៉ា បានមេដាយមាស ១គ្រឿង ប្រាក់១គ្រឿង។ កីឡាករ សុខ ចាន់មាន បានមេដាយមាស ១គ្រឿងប្រាក់១គ្រឿងសំរិទ្ធ ១គ្រឿង។

 

 

 

សូមបញ្ជាក់ថា កីឡាកាយវប្បកម្ម ដែលដណ្ដើមបានមេដាយសំរិទ្ធ ក្នុងការប្រកួយជើងឯកពិភពលោក នៅប្រទេសថៃនោះ គឺកីឡាករ តឹក ប៊ុនរី និងគ្រូបង្វឹកគឺលោក នុត សុផល។ មេដាយសំរិទ្ធជើងឯកពិភពលោកបែបនេះ ប្រគល់ រង្វាន់តាមរយៈអនុក្រឹត្យដោយបានរង្វាន់ ៦៤,០០០,០០០រៀល ចំពោះគ្រូបង្វឹកក៏បានស្មើគ្នាដែរ។ ប្រសិនបើបានមេដាយប្រាក់វិញ ប្រាក់រង្វាន់គឺ៨០លានរៀល ឯមេដាយមាស១២០លានរៀល។

ចំណែក ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍បែបនេះ ប្រាក់រង្វាន់ប្រគល់តាមរយៈសេចក្ដីប្រកាសអន្តរក្រសួង គឺមេដាយមាស ៩,០០០,០០០រៀល មេដាយប្រាក់ ៨,០០០,០០០រៀល និងមេដាយសំរិទ្ធ ៧,០០០,០០០រៀល។ គ្រូបង្វឹកចំនួន ៣រូប បានទទួលប្រាក់រង្វាន់ ស្មើនឹងប្រាក់រង្វាន់មេដាយដែលដណ្ដើមបានខ្ពស់ជាងគេ៕ដោយ បូរិន

                                                                       

Tags:
  • កីឡា
  • ក្រសួងអប់រំ
  • កាយវប្បកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥