MENU
ពហុកីឡដ្ឋានដ៏ធំដែលចំណាយ១៥៧លាន បុកគ្រឹះហើយនិងប្រើពេលសាងសង៤០ខែ
កីឡា | ថ្ងៃអង្គារ ទី០៤ មេសា ២០១៧, ១៣:៣៥ | ៧៦៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ កាលព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ មានពិធីបើកការដ្ឋានសាងសង់កីឡដ្ឋានធំ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន និងសម្ពោធមណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយ ពហុកីឡដ្ឋានដ៏ធំនេះត្រូវចំណាយ១៥៧លាន បុកគ្រឹះហើយនិងប្រើពេលសាសង៤០ខែ

សូមបញ្ជាក់ថា ពហុកីឡដ្ឋានមរតកតេជោដែលតម្លៃប្រមាណ ១៥៧លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីជាង ៨០ហិកតារ មានការគិតគូរខ្ពស់ក្នុងការរំដោះអ្នកទស្សនានៅពេលមានគ្រោះអាសន្ន អ្វីមួយកើតឡើង ពោលក្នុងចំនួនអ្នកទស្សនាប្រមាណ៦ម៉ឺននាក់ អាចជម្លៀសចេញក្នុងរយៈពេលតែប្រមាណ ៧នាទីប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មានកន្លែងហ្វឹកហាត់ល្អ ពហុកីឡដ្ឋានល្អ វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺទាមទារឲ្យមានការប្រឹងប្រែង ពង្រីកសមត្ថភាពបន្ថែមរបស់កីឡាករ កីឡាការិនី។សម្ដេច ក៏បានកោតសរសើរចំពោះភាពរីកចម្រើន លើវិស័យកីឡានាពេលបច្ចុប្បន្ន។

សួមរំលឹកផងដែរថា មណ្ឌលកីឡាដែលសាងសង់រួច និងសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះមាន អាងហែលទឹកកម្រិតអន្តរជាតិ និងសាលសម្រាប់ប្រកួតកីឡា ។ អាងហែលទឹកគឺមានចំនួន ៣ គឺអាងកំដៅសាច់ដុំ អាងសម្រាប់ហែលប្រកួត និងអាងលោតទឹក ។ កន្លែងអង្គុយទស្សនាហែលទឹកមានចំណុះ ៣,០០០នាក់ ។ អាគារសម្រាប់ប្រកួតកីឡាក្នុងសាលមានកន្លែងសម្រាប់ប្រកួតកីឡាប្រយុទ្ធ និងកីឡាផ្សេងៗទៀត ដូចជាបាល់ទះ វាយសី វាយកូនឃ្លីលើតុ បាល់បោះ និងប្រភេទកីឡានានាជាច្រើនទៀត ។ អគារធំដែលត្រូវបុកគ្រឹះកសាងបន្តនោះ មានចំណុះ៥៥,០០០នាក់ និង កន្លែងបម្រុង៥,០០០កន្លែង ព្រមទាំងប្រព័ន្ធសង្គ្រោះបានរហ័ស ក្នុងករណីកើតមានបញ្ហាជាយថាហេតុណាមួយ៕ដោយ បូរិន

                                                                        

Tags:
  • ពហុកីឡដ្ឋាន
  • សាងសង
  • បុកគ្រឹះ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥