MENU
កូរ៉េសរសើរអត្តពលិកពិការ មានចិត្តអត់ធ្មត់និង តស៊ូជាមួយវគ្គបណ្តុះបណ្តាល
កីឡា | ថ្ងៃសៅរ៍ ទី០១ មេសា ២០១៧, ១៥:២៥ | ៤៨០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លោកស្រី Lee Myung-Ja អភិបាលរងក្រុង Guwangju ដែលដឹកនាំក្រុមប៉ារ៉ាកូរ៉េមកកម្ពុជាដើម្បីបណ្តុះបណ្តាលកីឡាករកម្ពុជានោះ បានធ្វើការកោតសរសើរចំពោះអត្តពលិកពិការដែលមាន ភាពអត់ធ្មត់និងការតស៊ូតព្យាយាម រៀនសូត្ររយៈពេល៦ថ្ងៃ។

អភិបាលរងក្រុង Guwangju រូបនេះបានថ្លែងក្នុងបិទវគ្គបុណ្តុះបណ្តាល “ Korea-Cambodia Para Sports Camp” កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ក្នុងវិមានពហុកីឡដ្ឋាជាតិថា ក្រោយពីសិក្សាអស់រយៈពេលជាច្រើនថ្ងៃមក លោកស្រីសង្កេតឃើញ អត្តពលិកប៉ារ៉ាកម្ពុជា មានសមត្ថភាពខ្លាំង ហើយជាពិសេសមានអត់ធ្មត់ និង ព្យាយាម ចងចាំនូវបង្ហាត់បង្រៀនពីគ្រូជំនាញ។

លោកស្រីក៏សំណូមពរផងដែរថា  អត្តពលិកប៉ារ៉ាកម្ពុជា ទាំងអស់ត្រូវតែព្យាយាមហ្វឹកហាត់បន្ថែមទៀត ដើម្បីដណ្ដើមមេដាយសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅប្រទេស ម៉ាឡេស៊ីនាពេលខាងមុខនេះ។

លោក យី  វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានឲ្យដឹងថាវគ្គនេះមានអត្ត ពលិកចូលរួមចំនួន៧៤រូបមន្ត្រីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ចំនួន៤៩ រូបក្រោមការបង្ហាត់បង្រៀនពីសំណាក់គ្រូឯកទេសមកពីកូរេចំនួន៨០រូប ។ វគ្គនេះឧបត្ថម្ភដោយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកសាធារណរដ្ឋកូរេពិសេសខេត្តGuangjudy ចំណាយថវិកាអស់ចំនួន២០ម៉ឺន ដុល្លារសហរដ្ឋអាមេរិក ។ កីឡាទាំង ៨ប្រភេទនោះមាន បាញ់ធ្នូ បាញ់កាំភ្លើង ហែលទឹក អត្តពលកម្ម Boccia កីឡា វាយកូនឃ្លីលើតុ បាល់ទះអង្គុយ និង ប៊ូលីង ។

អគ្គលេខាធិការរូបនេះបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលកីឡាជនពិការចំនួន៨ប្រភេទកីឡាដែលចាប់ផ្ដើមពីថ្ងៃទី២៦មកនោះបានបញ្ចប់ ហើយនៅល្ងាចថ្ងៃទី៣១មីនា ។វគ្គបណ្ដុះបណ្ដាលនេះត្រូវបានគេប្រសិទ្ធិនាមថា Korea-Cambodia Para Sports Camp ។ វគ្គនេះ ត្រូវបានប៉ារ៉ាឡាំពិកសាធារណរដ្ឋកូរេបានផ្ដល់ដល់ប៉ារ៉ាឡាំពិកកម្ពុជានូវសម្ភារៈកីឡា ព្រមទាំងសម្ភារៈសម្រាប់ហ្វឹកហាត់មួយចំនួនផង៕ ដោយ បូរិន

                                                                                                      

Tags:
  • កូរ៉េ
  • អត្តពលិក
  • បណ្តុះបណ្តាល
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥