MENU
ប៉ះទង្គិចគ្នានៅទីក្រុងប៉ារីស ក្រោយប៉ូលិសបាញ់សម្លាប់ជនជាតិចិនម្នាក់
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី២៩ មីនា ២០១៧, ១២:០៥ | ៥១៥ ដង | ចុចបញ្ចេញមតិ (០)

ប៉ូលិសបារាំងបានចាប់ខ្លួនមនុស្ស៣៥នាក់ នៅទីក្រុងប៉ារីស​កាលពីថ្ងៃទី​២៨ខែមីនា ក្រោយពេលប៉ះទង្គិចគ្នារវាង បាតុករនិងកម្លាំងបូលិស បន្ទាប់ពី ប៉ូលិសបារាំង បាញ់សម្លាប់ ជនជាតិចិនម្នាក់។

ក្រសួងការបរទេសចិន បានឲ្យដឹងថា បានកោះហៅ​មន្ត្រីការបរទេសបារាំងនៅទីក្រុងប៉េកាំ​ ដើម្បីនាំសារ​ ស្នើរដល់រដ្ឋាភិបាលបារាំង ត្រូវតែមានវិធានការ ការពារពលរដ្ឋចិន នៅក្នុងប្រទេសនេះ។

ក្រុមបាតុករចិន ពេលដំបូង ប្រមូលផ្តុំគ្នានៅមុខ ស្នាក់ការប៉ូលិស នៅទីក្រុងប៉ារីស នៅយប់ថ្ងៃទី ២៧ខែមីនា  មុនពេលអំពើហឹង្សាកើតឡើង។ សារព័ត៌មានស៊ីនហួរ បានផ្សាយថា ពលរដ្ឋរាប់រយនាក់មកពីសហគមន៍ជនជាតិចិននៅទីក្រុងប៉ារីស​​ បានចូលរួមធ្វើបាតុកម្មខាងលើ ។ ប៉ូលិស បានប្រើប្រាស តំបង់ ឧស្មាន់បង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុកម្ម  បណ្តាលឲ្យមនុស្ស​មួយចំនួន រងរបួស ។

ក្រុមជនជាតិចិនបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ចំពោះការបាញ់សម្លាប់ បុរសជនជាតិចិនម្នាក់អាយុ​៥៦ឆ្នាំ​​កាលពីថ្ងៃអាទិត្យ​ កន្លងមក។ ប៉ូលិស បារាំងបានឲ្យដឹងថា  ពួកគាត់ទទួលបានការហៅទូរស័ព្ទ ពីការឈ្លោះប្រកែកគ្នា​នៅក្នុងគ្រួសារបុរសខាងលើ។   ប៉ូលិស ក៏បាញ់សម្លាប់ លោក​ Shaoyo Liu ក្រោយពេលលោកបានចាក់ប៉ូលិស ម្នាក់ ពេលទៅកាន់ផ្ទះរបស់លោក។

ប៉ុន្តែ  លោក​ Calvin Job មេធាវីរបស់គ្រួរសារខាងលើ​បាន​ លើកឡើងថា «គត់ មិនដែលធ្វើឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ​»។មេធាវីខាងលើបានបញ្ចាក់ទៀតថា  ​« អ្នកជិតខាង​ម្នាក់បានទូរស័ព្ទ ប្រាប់ប៉ូលិស ថា មាន សម្លេង​ស្រែក » ប៉ុន្តែតាមសំដីរបស់ សមាជិកក្នុងគ្រួរសារ បានបញ្ចាក់ថា គ្មាន ការឈ្លោះប្រកែកគ្នានៅក្នុងគ្រួសារឡើយ។

កូន របស់លោក Shaoyo Liu បាននិយាយទៅកាន់​ប៉ូលិស​បារាំងថា​​  ឪពុករបស់នាង​និយាយភាសាបារាំង បានតិចតួច​ ហើយក៏ចេញទៅបើកទ្វា  ដោយដៃរបស់គត់កាន់កន្ទ្រៃ ដែលកំពុងធ្វើត្រី​។ កូនរបស់លោក Shaoyo Liu បានបញ្ចាក់ទៅកាន់សារព័ត៌មាន​ Le Parisien ​របស់បារាំងថា «ប៉ូលិស បានសម្រុកចូល​ហើយបាញ់​ឪពុករបស់នាងស្លាប់តែម្តង។

នាងបន្តទៀតថា នៅពេលនោះនាងពិតជាខ្លាចណា ដោយឮស៊ូសម្លេងខ្លាំង ដូចអ្នកណាកម្ទេចទ្វា ក្រោយមកក៏ឬស៊ូសម្លេង កាំភ្លើងបាញ់សម្លាប់ឪពុករបស់នាងតែម្តង។​រឿងរ៉ាវវាកើតឡើង លឿនពេក ក្នុងរយៈពេល​ប៉ុន្មានវិនាទីប៉ុណ្ណោះ។

សារព័ត៌មានចិនchina Morning post បានដកស្រងសម្តីកូនរបស់ ជនរង្គ្រោះ បញ្ចាក់ថា ប៉ូលិស​មិនបាន​ប្រមានពីរលើកដូចច្បាប់របស់បារំាងឡើយ មុនពេលបាញ់ ទៅលើ​បុគ្គលណាម្នាក់ ។

ហេតុការខាងលើបានបង្ករឲ្យមានបាតុកម្មទ្រងទ្រាយធំ ហើយ​រថយន្តប៉ូលិសមួយគ្រឿង ក៏ត្រូវ​បាន ​បាតុករដុត ។ ក្រុមបាតុករបានស្រែកនៅពាក្យថា «ក្រុមឃាតករ» ៕

 

 

Tags:
  • ប៉ះទង្គិច
  • ក្រុងប៉ារីស
  • សម្លាប់
  • ប៉ូលិស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥