MENU
តារាចម្រៀង ឈិត សុវណ្ណបញ្ញា ឈានឡើងដំណែងតួឯកកុនភាគ
សិល្បៈនិងកំសាន្ត | ថ្ងៃច័ន្ទ ទី២៧ មីនា ២០១៧, ០៧:៥៤ | ៨១៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  តារាចម្រៀងឈិត សុវណ្ណបញ្ញាដែលលាឈប់ពីហង្សមាសងាកមកស្រវាការងារជាតារាចម្រៀងប្រចាំផលិតកម្មថោនសើមៗនេះហាក់សម្រេចគោលដៅលេចធ្លោសមតាមចិត្តប្រថ្នាព្រោះទៅដល់ទីនោះភ្លាមចេញបទចម្រៀងភ្លែតលែងស្កកដូចមុន។លើសពីនេះនាងថែមទាំងបានត្រូវផលិតកម្មថោនបើកមុខឲ្យឈិត សុវណ្ណបញ្ញាចាប់ឱកាសថតខ្សែភាពយន្តភាគប្រចាំស្ថានីយ៍ទូរទស្សន៍មួយទៀតផងកាលពីពេលថ្មីៗ។

សម្រាប់ឱកាសថតខ្សែភាពយន្តរបស់តារាចម្រៀងឈិត សុវណ្ណបញ្ញានេះជាលើកទី២ហើយដោយរឿងដំបូងនាងគ្រងតំណែងតួឯកស្រីក្នុងខ្សែរឿង«ទេសចរណ៍ឋាននរក»ជាខ្សែភាពយន្តដុំដាក់បញ្ចាំងនៅតាមបណ្តារោងកុននានានៃក្រុងភ្នំពេញ។ដោយឡែកកាលពីពេលថ្មីៗនេះឈិត សុវណ្ណបញ្ញាបានក្រុងពលីគ្រងតំណែងជាតួឯកស្រីជាមួយតារាប្រុសកំពុងពេញនិយមទីផ្សារសម្តែងលោកខាត់ វៃហាំងដោយចាប់ដៃគូគ្នាសម្តែងក្នុងរឿង«ពន្លកស្នេហ៍យុវវ័យ»ដែលនឹងចាក់បញ្ចាំងក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តី៍លេខ៨នាពេលខាងមុខ។នេះជាប្រភេទខ្សែភាពយន្តភាគលើកទី១ហើយដែលតារាចម្រៀងឈិត សុវណ្ណបញ្ញាក្រសោបបានបើទោះជានាងមានបទពិសោធន៍សម្តែងក្នុងពេលថតជាបទចម្រៀងបែបខារ៉ាអូខេអស់ជាច្រើនឈុតឆាកបែបណាក៍ដោយ។

តារាចម្រៀងដែលដុះពន្លឺក្នុងនាមជាតារាចម្រៀងសារជាថ្មីឈិត សុវណ្ណបញ្ញាបានឲ្យដឹងថានេះជាលើកទី២ហើយដែលនាងបានសម្តែងបែបលក្ខណៈខ្សែភាពយន្តដោយរឿងដំបូងជាជាដុំមានចំណងជើងថា«ទេសចរណ៍ឋាននរក»ដោយឡែកស្នាដៃទី២ជារឿងភាគដែលនាងពុំធ្លាប់សម្តែងពីមុនមកនោះទេពោលដូចរឿងដំបូងក្នុងការសម្តែងដែរ។តួឯកស្រីរូបនេះបន្តទៀតថារឿង«ពន្លកស្នេហ៍យុវវ័យ»នាងសម្តែងជានិស្សិតដែលមានចំណូលចិត្តជាអ្នកចម្រៀងហើយមើលទៅត្រូវនិងអាជីពច្រៀងរបស់នាងច្រើនទើបមិនគិតថាភ័យអ្វីច្រើនក្នុងការថត។នាងទទួលស្គាល់ថាការសម្តែងវាមិនមានលក្ខណៈងាយស្រួលនោះឡើយពិសេសការសម្តែងបែបលក្ខណៈជាខ្សែភាពយន្តរិតតែតម្រូវឲ្យយើងលេងទឹកមុខជាច្រើនទៅតាមឈុតឆាកសម្តែងបូករួមទាំងការចងចាំបារ៉ូលក្នុងសាច់រឿងឲ្យបានល្អទើបយើងមើលទៅសម្តែងបែបធម្មជាតិច្រើន។យ៉ាងណាមិញនាងមានតែការខិតខំធ្វើយ៉ាងណាឲ្យបានល្អព្រោះនេះជាបទពិសោធន៍ថ្មីមួយទៀតដ្បិតតែនាងមានភាពជោគជាំជាមួយការសម្តែងអស់ជាច្រើនលើកក៍ដោយតែភាគច្រើនជាការថតបែបខារ៉ាអូខេតែប៉ុណ្ណោះ។អ៊ីចឹងហើយមានតែការលើកទឹកចិត្តពីសំណាក់បងប្អូនទាំងអស់ជាបន្តទៀតដើម្បីឲ្យនាងមានកម្លាំងចិត្តធ្វើយ៉ាងណាឲ្យសម្រេចដល់គោលដៅ។ជាពិសេសសូមកុំភ្លេចជួយជាវនិងស្តាប់ចម្រៀងថ្មីៗរបស់នាងនៅកក្នុងផលិតកម្មថោនដោយនាងមាន៦បទរួចហើយទើបចេញដោយមានបទម្នាក់ឯងនិងបទចាប់ដៃគូជាមួយអ្នកនាងយក់ឋិតរដ្ឋាព្រមទាំងចាប់ដៃគូជាមួយលោកសុគន្ឋ ថេរ៉ាយុផងដែរ។                            

Tags:
  • ឈិត សុវណ្ណបញ្ញា
  • តារាចម្រៀង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥