MENU
លទ្ធផលការប្រកួតកីឡាបីថ្ងៃបុណ្យទន្លេនិង ការប្រកួតមិត្តអន្តរជាតិ កម្ពុជា និង ឡាវ
កីឡា | ថ្ងៃអាទិត្យ ទី២៦ មីនា ២០១៧, ១១:១៨ | ៥១៨ ដង | ចុចបញ្ចេញមតិ (០)

ខេត្តស្ទឹងត្រែង៖  លទ្ធផលការប្រកួតកីឡាបីថ្ងៃបុណ្យទន្លេ និង ការប្រកួតមិត្តអន្តរជាតិ កម្ពុជា និង ឡាវ ខណៈពិធីបុណ្យកំពុងប្រារព្ធនិងទទួលបានការគាំទ្រយ៉ាងខ្លាំងប្រជាពលរដ្ឋក្នុងតំបន់និងប្រជាជនឡាវ។

សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នៃពិធីបុណ្យទន្លេថ្ងៃចុងក្រោយ ការប្រកួតកីឡានានាទើបតែបញ្ចប់រួមមានកីឡាបាល់ទាត់ហ្វូតសាល និងកីឡាបាល់ទះ ដែលមានការចូលរួមពីក្រុមមកពីប្រទេសឡាវផងដែរ ។ ចំពោះលទ្ធផលបាល់ទាត់វិញ ផ្នែកបុរសជើងឯកបានទៅក្រុម Sand Stone FC, លេខ២ ក្រុមវិទ្យាល័យព្រះរាជបូជនីយកិច្ច និងលេខ៣ ក្រុម វីរៈ ៧០១ ។ ចំណែកផ្នែកនារី ជើងឯកបានទៅក្រុមបាល់ទាត់ក្រុងស្ទឹងត្រែង លេខ២ ក្រុមស្រុកសាមឃួយរបស់ឡាវ និងលេខ៣ ក្រុមស្រុកសេសាន្ត ។

ចំណែក លទ្ធផលបាល់ទះវិញ ផ្នែកបុរសជើងឯកបានទៅក្រុមមន្ទីរអប់រំខេត្តស្ទឹងត្រែង, លេខ២ ក្រុមកីឡាស្ទឹងត្រែង និងលេខ៣ ក្រុមវិទ្យាល័យព្រះរាជបូជនីយកិច្ច ។ ចំណែកផ្នែកនារី ជើងឯកបានទៅក្រុមស្រុកស្រែក្រសាំង លេខ២ ក្រុមស្រុកសេសាន និងលេខ៣ ក្រុមស្រុកថាឡាបូរីវ៉ាត់ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាមិត្តភាពអន្តរជាតអបអរបុណ្យទន្លេក្នុងខេត្តស្ទឹងត្រែងរយៈពេលបីថ្ងៃត្រូវបានបញ្ចប់ហើយនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ  ដោយក្រុមកីឡាកររបស់ខេត្ត ចំប៉ាសាក់ នៃប្រទេសឡាវ បានយកឈ្នះពានរង្វាន់មិត្តភាពទាំងបាល់ទាត់និងបាល់ទះ ទៅលើក្នុងក្រុមខេត្ត ស្ទឹងត្រែង ។ 

សម្រាប់ការប្រកួតរយៈពេលបីថ្ងៃនេះ ក្រុមជម្រើសប្រចាំខេត្ត ចំប៉ាសាក់ នៃប្រទេសឡាវ បានដឹកនាំក្រុមទាំងបាល់ទាត់និងបាល់ទះ លេងលក្ខណៈមិត្តភាពរវាងក្រុមប្រចាំខេត្តស្ទឹងត្រែង។ ក្រុមឡាវទាំងប្រភេទកីឡា បានបញ្ចប់ការប្រកួតហើយដោយឈ្នះ លើភាគីខាងកម្ពុជា ដោយបង្ហាញសមត្ថភាពខ្លាំងជាង។

សូមរំលឹកថា ការប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ឡាវ ថ្ងៃទី២ នៃបុណ្យទន្លេនេះ គឺក្រុមបាល់ទាត់មកពីខេត្តចំប៉ាសាក់របស់ឡាវ បានបំបាក់ក្រុមវ័យចាស់ម្ចាស់ផ្ទះខេត្តស្ទឹងត្រែង ដោយលទ្ធផល ៧-០ ។ នេះជាការបរាជ័យលើកទី២ របស់ក្រុមម្ចាស់ផ្ទះខេត្តស្ទឹងត្រែង ក្រោមថ្វីជើងក្រុមភ្ញៀវខេត្តចំប៉ាសាក់  ខណៈកាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ក្រុមយុវជនក្រុមចំប៉ាសាក់ យកឈ្នះក្រុមខេត្តស្ទឹងត្រែង ដោយលទ្ធផល ៣-២ ។ ប៉ុន្ដែការប្រកួតនេះ ក៏ទទួលបានការគាំទ្រពីមហាជនយ៉ាងច្រើនផងដែរ៕ ដោយ បូរិន

                                                                                    

Tags:
  • លទ្ធផល
  • កីឡា
  • អន្តរជាតិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥