MENU
ល្បីអតីតបេក្ខនារីលេចធ្លោក្នុងកម្មវិធីខេមបូឌានអាយដល ហ៊ិន លីដា ដើរចេញពីហង្សមាស
សិល្បៈនិងកំសាន្ត | ថ្ងៃព្រហស្បតិ៍ ទី២៣ មីនា ២០១៧, ០៨:៤៤ | ២,៦៩៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖​  កញ្ញាហ៊ិន លីដាជាអតីតបេក្ខជនប្រឡើងចម្រៀងលំដាប់ពីភពលោកខេមបូឌានអាយឌលដ៍មានសមត្ថភាពហើយទទួលបានការចាប់អារម្មណ៍ខ្លាំងពីគណៈកម្មាការនិងទស្សនិកជនរហូតជាប់ដល់វគ្គចុងក្រោយTOP3។គេរំពឹងថាលីដានិងបានការជ្រោមជ្រែងពីផលិតកម្មរស្មីហង្សប៉ុន្តែបែរជាមានព័ត៌មានលេចឮថានាងមិនអាចនៅបន្តការងារជាតារាហង្សមាសបាននោះឡើយគ្រាដែលនាងក៍បាត់មុខឈឹងពីវេទិកាប្រគំតន្ត្រីរបស់ទូរទស្សន៍ហង្សមាសទៀតនោះ។

កញ្ញាហ៊ិន លីដាហក់មិនបានបង្ហាញវត្តមានជាច្រើនក្នុងកម្មវិធីដ៍ល្អៗរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាសដែលមានការចែកកម្មវិធីប្រគំតន្ត្រីខ្នាតធំច្រើនរកតារាលេចធ្លោរបស់ខ្លួនចេញមុខសម្តែងស្ទើរតែចាំមិនអស់គ្រាដែលមានផលិតផលក្រុមហ៊ុននីមួយៗបុកចូលសុំសហការការងារជាមួយ។ដូចនេះហើយមានតារាហង្សមាសទាំងតារាជើងចាស់ល្បីឈ្មោះនិងតារាចំណូលថ្មីដែលកើតចេញពីកម្មវិធីប្រឡងនានាផ្អែមមាត់ទទួលបានលាភសំណាងនិងស្នាដៃល្បីឈ្មោះមិនតិចនោះទេសម្រាប់ឆ្នាំថ្មីនេះ។

ចំណែកលីដាវិញគេរំពឹងថានាងនឹងឆក់ឱកាសបានបង្ហាញស្នាដៃសម្តែងនិងទឹកដមសំឡេងដ៍ក្រអួនក្រអៅរបស់នាងស្រូបយកការងារសម្តែងចែកជូនមហាជនម្តងទៀតក្រោយប្រឹងជំនះតស៊ូយ៉ាងលំបាកក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកខេមបូឌានអាយឌលរដូវកាលទី២ប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស។ផ្ទុយទៅវិញនាងហាក់មិនបានបង្ហាញវត្តមានជាច្រើនកម្មវិធីខ្លឹមៗសម្រាប់ឱកាសប្រគំតន្ត្រីខ្នាតធំដែលផ្អើលមានមនុស្សតាមខេត្តក្រុងជាច្រើនទៅទស្សនារបស់ហង្សមាសបង្កការងឿងឆ្ងល់ពីមានមូលហេតុអ្វីមិនមានវត្តមានតារាចម្រៀងហ៊ិនលីដាដែលជាតារាមានសំឡេងល្អមានអ្នកគាំទ្របោះឆ្នោតឲ្យជាប់រហូតលេចធ្លោដូចគេឯងដែរនោះបាត់មុខ។

តាមប្រភពនានាបានលើកឡើងថាកញ្ញាហ៊ិន លីដាទំនងនាងមិនអាចបន្តការងារនៅហង្សមាសបាននោះទេដោយនាងស្រួលមិនស្រួលអាចលាឈប់ដោយមានភារៈការងារផ្ទាល់ខ្លួនមិនអាចបន្តការងារបន្តមានឈ្មោះនៅហង្សមាសបាន។មានការលើកឡើងថានាងក៍មានអារម្មណ៍អាក់អន់ស្រពន់ចិត្តជាមួយហង្សមាសដែលលើកតារាថ្មីៗមិនមានសភាពស្មើគ្នាទុកម្ខាងៗឲ្យដួលទើបនាងសម្រេចចិត្តដើរចេញតែម្តង។ប្រការហេតុផលផ្សេងទៀតបានលើកឡើងថាលីដាអាចត្រូវម្តាយឪពុកឲ្យនាងផ្អាកការងារជាច្រើនក្នុងការច្រៀងដោយបន្សល់នូវតួនាទីជាអ្នកចម្រៀងតិចតួចព្រោះមួយរយៈនៃការប្រឡងចម្រៀងនិងការងារដើរច្រៀងតាមភោជនីយដ្ឋានរបស់នាងមមាញឹកចង់ឲ្យនាងសម្រាកគ្រាដែលនាងនៅក្មេងខ្លាចបាក់កម្លាំងដួលទើបងាកមកវិស្សមកាលដោយខ្លួនឯងឲ្យបានច្រើន។រីឯមតិមួយចំនួនទៀតបានលើកឡើងថាលីដាអាចនឹងផ្អាកវត្តមាននៅក្នុងស្រុកនឹងត្រៀមចេញទៅបន្តការងារផ្នែកការសិក្សារៀនសូត្រនៅក្រៅប្រទេសគ្រាដែលបងប្អូនឪពុកម្តាយនាងកំពុងរៀបចំឯកសារនាំនាងទៅរៀននៅបរទេសឬស្រួលមិនស្រួលអាចឲ្យនាងរស់នៅឯនាយសមុទ្រក៍ថាបាន។អ៊ីចឹងហើយទើបវិថីសិល្បៈត្រូវសាច់ញាតិចង់កាត់បន្ថយខ្លះត្រៀមខ្លួនទៅរៀនយកចំណេះជំនាញហើយកាលណាចាស់ទុំគំនិតនិងបានរៀនខ្ពស់សិល្បៈក៍នៅឲ្យបន្តទៀតមិនចោលឡើយ។

យ៉ាងណាមិញនេះជាព័ត៌មានដែលទទួលបានខ្លះៗប៉ុណ្ណោះដោយយើងមិនទាន់ហ៊ានអះអាងបែបណានៅឡើយនោះទេគ្រាដែលទិន្នន័យពេញលេញរបស់សាមីខ្លួនកញ្ញាហ៊ិនលីដាមិនទាន់បានទាក់ទងសុំឆ្លើយបកស្រាយលម្អិត។ចំណែកហាងក្រុមហ៊ុនទូរទស្សន៍ហង្សមាសក៍មិនទាន់មានការសុំបំភ្លឺជុំវិញការបាត់វត្តមានតារាចម្រៀងថ្មីដែលប្រសូត្រចេញពីទស្សនិកជនហ៊ិន លីដាល្បីលាឈប់នៅហង្សមាសដែលជាទីកន្លែងមានតារាជាច្រើនចង់សហការច្រៀងនៅជាមួយ។                    

Tags:
  • បេក្ខនារី
  • ហ៊ិន លីដា
  • កម្មវិធី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥