MENU
តោះល្ងាចនេះទៅពហុកីឡាជាតិ អ្នកគាំទ្រនឹងឃើញវត្តមានកីឡាករក្នុងដួងចិត្តរបស់អ្នក ចាន់ វឌ្ឍនាកា
កីឡា | ថ្ងៃពុធ ទី២២ មីនា ២០១៧, ១៦:១៥ | ៨០៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ព្រឹត្តិការណ៍ប្រកួតមិត្តភាពអន្ដរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលនឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិ ទទួលក្រុមភ្ញៀវជម្រើសជាតិឥណ្ឌា នៅវេលាម៉ោង ៦ៈ៣០នាទីល្ងាចថ្ងៃទី២២ ខែមិនាស្អែកនេះ ខណៈដែលខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ដែលកំពុងលេងឲ្យក្លឹប Fujieda MYFC នៃលីគលំដាប់ទី៣ របស់ជប៉ុននោះនឹងបង្ហាញវត្តមាន របស់ខ្លួន នៅលើទីលាននេះផងដែរ។

នេះជាការប្រកួតមិត្តភាពមួយដ៍សំខាន់បន្ទាប់ពីសហព័ន្ធបាល់ទាត់កម្ពុជា បានផ្លាសប្ដូរគ្រូបង្វឹកជម្រើសជាតិថ្មីដើម្បីពិនិត្យមើលពីបច្ចេកទេសថ្មីៗដែលគ្រូបង្វឹកជនជាតិប្រេស៊ីលនឹងបានប្រមូលផ្ដុំហ្វឹកហាត់ អស់រយៈពេលជាង២សប្ដាហ៍កន្លងទៅនេះ។

ជាមួយនឹងការប្រកួតនេះកីឡាករវឌ្ឍនាកាបាននិយាយថា សំរាប់ខ្ញុំត្រៀមគ្រប់ពេលដើម្បីជួយក្រុមជម្រើសជាតិហើយខ្ញុំចង់លេងឲ្យក្រុមជម្រើសជាតិគ្រប់ការប្រកួតដោយមិនចង់ខានឡើយ។ នេះគឺជាការបង្ហាញនូវអារម្មណ៍ពិតក្នុងនាមកីឡាករកម្ពុជាដំបូង បានទៅលេងនៅលីគជប៉ុន។

ខ្ញុំពិតជាសប្បាយរីករាយណាស់បង គ្រាន់តែលឺថាមានឈ្មោះក្នុងក្រុមជម្រើសជាតិ ។ ណាមួយសម្រាប់គ្រូថ្មីខ្ញុំនឹងបានរៀនពីបទសោធន៍ថ្មី និងមានការបង្ហាត់បង្រៀនថ្មីមួយទៀត ដើម្បីបង្កើននូវសម្ថភាពខ្ញុំនឹងក្រុមជម្រើសជាតិយើងផងដែ ។

គួបញ្ជាក់ផងដែរថា សម្រាប់សំបុត្រចូលទស្សនាជំនួបមិត្តភាពអន្ដរជាតិនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសដាក់លក់តាំងពីថ្ងៃទី១១ ខែមិនាមកម្លេះ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៦ល្ងាច នៅមុខច្រកចូលនៃពហុកីឡដ្ឋានជាតិ ក្នុងតម្លៃ ១ម៉ឺនរៀល សម្រាប់កន្លែងអង្គុយមានដំបូល និង ៥,០០០រៀល សម្រាប់កន្លែងអង្គុយគ្មានដំបូលដោយលក់រហូតដល់ថ្ងៃប្រកួតតែម្ដង ៕ដោយ បូរិន

 

Tags:
  • អ្នកគាំទ្រ
  • ពហុកីឡាជាតិ
  • ចាន់ វឌ្ឍនាកា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥