MENU
ពិធីការិនី ហ៊ិន ច័ន្ទនិរត្ន័ បញ្ជាក់មូលហេតុជាប់គាំងការសម្តែងរឿង
សិល្បៈនិងកំសាន្ត | ថ្ងៃសៅរ៍ ទី១៨ មីនា ២០១៧, ០៨:០៩ | ១,០៨៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ពិធីការិនីហ៊ិន ច័ន្ទនិរត្ន័ដែលលេចធ្លោប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ននៅតែស្ថិតក្នុងការចង់បានរបស់បណ្តាផលិតកម្មនិងមហាជននៅឡើយក្នុងការចង់ឲ្យតារាស្រស់ស្អាតនេះសម្តែងភាពយន្តក្នុងសាច់រឿងគ្រាដែលនាងក៍មានសមត្ថភាព។  យ៉ាងណមិញហ៊ិច ច័ន្ទនិរត្ន័ក៍នៅមានភាពសោកស្តាយដែលនាងមិនអាចធ្វើតាមការសំណូមពរពីមហាជននិងអ្នកគាំទ្របានក្នុងពេលដែលអំឡុងពេលនេះការងាររបស់នាងបានហុំព័ទ្ឋយ៉ាងខ្លាំងមិនអាចឲ្យនាងដកឃ្លាមកបញ្ចូលអារម្មណ៍សម្តែងបាន។ស្របពេលជាមួយគ្នានេះនាងបានព្យាយាមខិតខំធ្វើយ៉ាងណាបានលៃលកយកពេលវេលារបស់នាងបានទៅសម្តែងខ្លះដើម្បីកុំឲ្យបាត់មុខពេញទំហឹងពេកគ្រាដែលវិស័យភាពយន្តខ្មែរកំពុងរីកខ្លាំងឡើង។តារាតូចច្រឡឹងសំឡេងស្រួយរូបនេះបានឲ្យដឹងថានាងអាក់ខានសម្តែងកុនប្រមាណជាពីរឆ្នាំមកហើយតែមិនដែលគិតថាឈប់សម្តែងនោះទេមកពីនាងអត់ពេលតែម្តង។មានបណ្តាផលិតករក៍ដូចជាផលិតកម្មមួយចំនួនបានទាក់ទងមកសួរនាំនាងចង់បានសម្តែងតែមកពីអាជីពពិធីការិនីនាងរវល់ពេក។

នាងបន្តទៀតថាការសម្តែងនាងមានការពេញចិត្តណាស់មិនចោលទេប្រសិនមានពេលនាងសម្តែងឲ្យបាន។រាល់គេហៅទៅសម្តែងគឺប៉ះពាល់ម៉ោងបំពេញការងារផ្នែកពិធីការិនី។ចំពោះការសម្តែងបើត្រឹម២ថ្ងៃក្នុង១អាទិត្យតែរឿងខ្លះហក់ដល់៤ទៅ៥ថ្ងៃនាងមិនអាចសម្តែងបានឡើង។កន្លងមកខាងបាយ័ននាងទទួលបានតម្រុយយ៉ាងច្រើនចង់សម្តែងរឿងភាគតែអត់ពេលទើបមិនអាចយកបានតែបើលក្ខខណ្ឌចាំបាច់នាងសម្តែងភ្លាម។នាងសូមបញ្ជាក់ទៀតថាគ្មានអ្នកណាហាមមិនឲ្យសម្តែងឬគូស្នេហ៍បណ្តូលចិត្តណាហាមមិនឲ្យសម្តែងដែរនាងគ្មានខ្លាចស្បែកខ្មៅអ្វីនោះទេសំខាន់មកពីអត់ពេលតែម្តងអាសម្តែងនេះនាងស្រឡាញ់ព្រោះវាក៍ជួយបន្ថែមការពេញចិត្តរបស់ទស្សនិកជនដែរ។ហ៊ិន ច័ន្ទនិរត្ន័សព្វថ្ងៃនេះនាងកំពុងកាន់កាប់កម្មវិធីមួយចំនួននៅប៉ុស្តីបាយ័នដូចជា«Cha Cha Cha» «វិស្សមកាលតន្ត្រី » «ពិភពរីករាយ»និងកម្មវិធីមួយចំនួនទៀត។

Tags:
  • ហ៊ិន ច័ន្ទនិរត្ន័
  • សម្តែងរឿង
  • ពិធីការិនី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥