MENU
វាយកូនឃ្លីលើតុ រៀបរចនាសម្ព័ន្ធថ្មី តែសមាជិកអ្នកដឹកនាំមិនទំនង
កីឡា | ថ្ងៃច័ន្ទ ទី១៣ មីនា ២០១៧, ១៧:៤០ | ៨០៣ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ក្រោយពីសហព័ន្ធកីឡាវាយកូនឃ្លើតើតុកម្ពុជា បានប្រកាសជាផ្លុវការលក្ខណៈទ្រុងទ្រាយតូចមួយនៅទីស្នាក់ការគណៈ កម្មាធិកាជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីផ្លាស់  ប្ដូររចនាសម្ព័ន្ធសម្រាប់អាណត្តិថ្មី ដែលគ្រូ ចាស់ៗមួយចំនួនមើលទៅមានលក្ខណៈ មិនទំនងនោះ បានដាក់ផែនការហ្វឹកហាត់ ត្រៀមខ្លួនចេញទៅប្រកួតកីឡាអន្តរជាតិចំនួន៤ នៅក្រៅ ប្រទេស។

សមាសភាពក្បាលម៉ាស៊ីនដឹកនាំថ្មីនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា៩នាក់ដែល ក្នុងនោះលោក រ័ត្ន សាខន ជាប្រធានអាណត្តិ ថ្មីលោក សុខ វិសាល អនុប្រធាន កញ្ញា តៃ លីដា អគ្គលេខាធិការ លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការរង អ្នកស្រី ប៊ូ កានីយ៉ា អគ្គហេរញ្ញឹក លោក តែ សុខហុង សមាជិក, លោក រស់ ជាតិ សមាជិក និង លោក តេង សំណាង សមាជិក ។

ក្រោយពីតែងតាំងថ្នាក់ដឹកនាំថ្មីរួច គ្រូបង្វឹកចាស់ៗមួយចំនួននៅខាងក្រោមមានប្រតិកម្មហើយបានលើកឡើងដោយសុំមិនបញ្ចេញឈ្មោះថា សមាសភាពក្បាលម៉ាស៊ីនដឹកនាំថ្មីនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជានោះមានលក្ខណៈមិនសមស្របទាល់តែសោះដោយអគ្គលេខាធិកានិង សមាជិកមួយចំនួនរបស់សហព័ន្ធមិនមានចំណេះចំនាញខាងផ្នែកកីឡាវាយកូនឃ្លើលើតុងនិង សម្បីតែច្បាប់ឬក៍លក្ខ័នៃការលេងនោះក៍មិនដឹងដែរ ។

ប្រភពដដែលបន្តថា “នៅសល់តែ៦ឆ្នាំទៀតប៉ុណ្ណោះកម្ពុជានឹង ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ចឹងកម្ពុជា ម្ចាស់ផ្ទះគឺត្រូវការមេដាយមកជូនជាតិ មិនមែនលំៗយកតែមុខនោះទេ ។ ជាក់ស្ដែង កាលពីឆ្នាំមុន (២០១៦) សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ ដោយមាន៦ប្រទេសចូលរួមប្រជែងយកមេដាយ ដោយម្ចាសផ្ទះកម្ពុជាធ្លាក់តាំងពីជុំដំបូងនៃការប្រកួត។ សួម្បីតែមេដាយសំរិទ្ធ១គ្រឿង លើវិញ្ញាសារណាក៏កម្ពុជាមិនអាចរកបានមកជូនជាតិដែរ។ ចឹងតើការផ្លាស់ប្ដូរថ្នាក់ដឹកនាំថ្មី នេះ អាចមានលទ្ធផលល្អដែលទេ? បើអគ្គលេខាធិការ សហព័ន្ធ និង សមាជិកមួយចំនួន មិនចេះពីក្បួនច្បាប់ផងនោះ?”។ 

ថ្ងៃប្រកាសរចនាសម្ព័ន្ធថ្មី របស់សហព័ន្ធ លោកវ៉ាត់ ចំរើន អគ្គលេខាធិកានៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បានធ្វើការព្រមានជាមុនថា “សហព័ន្ធកីឡាវាយកូនឃ្លីរបស់យើង មានឯកឧត្តមឧកញ៉ា រ័ត្ន សុខន ជាជំហរដ៏រឹងមាំលោកមានភារៈកិច្ចច្រើន អញ្ចឹងអ្នកខាងក្រោមកុំធ្វើបាបគាត់ កុំបង្កបញ្ហាឲ្យគាត់។ គាត់ចាំមើលតែជំហរការងារ និងការរៀបចំ ដូច្នេះយើងរៀបចំឲ្យមានតម្លាភាពដោយកុំមានបញ្ហាផ្ទៃក្នុងព្រោះការឈ្លោះប្រកែងគ្នាផ្ទៃក្នុង និងការបើកចិត្តមិនទូលាយលើរឿងបន្តិចបន្តួច វាបង្កឲ្យមានការលំបាក”។

សូមបញ្ជាក់ថា ការរៀបចំ រចនាសម្ព័ន្ធថ្នាក់ដឹកនាំនៃកីឡាវាយកូនឃ្លីលើតុអាណត្តិថ្មីនេះដើម្បីដាក់ផែនការហ្វឹកហាតត្រៀមប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិចំនួន៤ នៅក្រៅប្រទេសនោះ គឺព្រឹត្តិការណ៍ SCHOOL GAME នៅសង្ហបុរី, ព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី នៅប្រទេសកូឌឺវ័រ, ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី និងព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យ នៅចិនតៃប៉ិក ។

គួររំលឹកផងដែរថា កីឡាវាយកូនឃ្លីលើតុកម្ពុជា ធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធិមួយគ្រឿង ពីព្រឹត្តិការណ៍ SCHOOL GAME នៅប្រទេសថៃ លើវិញ្ញាសាប្រកួតជាក្រុមកាលពីឆ្នាំ២០១៦ ។ ចាំមើល តើការផ្លាស់ប្ដូរថ្នាក់ដឹកនាំថ្មីរបស់សហព័ន្ធមួយនឹង អាចឱ្យកម្ពុជាឈ្នះមេដាយជាលើកទី២ ឬក៍ យ៉ាងណា?៕ ដោយ បូរិន

                                                                                              

Tags:
  • កូនឃ្លី
  • ចនាសម្ព័ន្ធ
  • សមាជិក
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥