MENU
JAMES JIនិងក្រុមចម្រៀង «ក្មេងខ្មែរ» បង្ហាញការទាក់ទាញក្នុងវេទិកាតន្ត្រី នៅភិអិនអិន
សិល្បៈនិងកំសាន្ត | ថ្ងៃអាទិត្យ ទី២៦ កុម្ភៈ ២០១៧, ១២:១៤ | ៦៤០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ​តាមការគ្រោងទុកកំពូលតារាថៃនាំមុខក្នុងការសម្តែងលោកជេមពិតជាបានបង្ហាញវត្តមានក្នុងការសម្តែងរបស់ខ្លួនសាជាថ្មីជូនដល់អ្នកគាំទ្ររបស់លោកទាក់ទិននិងព្រឹត្តិការណ៍ប្រគំតន្ត្រី។ក្នុងការបង្ហាញវត្តមានផ្លូវការតារាមានមន្តស្នេហ៍ខាងស្អាតនិងស្រស់សង្ហារបានបញ្ចេញស្នាដៃសម្តែងរួមគ្នាជាមួយក្រុមចម្រៀង«ក្មេងខ្មែរ»គ្រាដែលតារាថៃរូបនេះច្រៀងនូវបទចម្រៀងជាភាសាខ្មែរដែលមានប្រភេទបទពេញនិយមក្រោមចំណងជើងថា«បុណ្យភូមិ»ឡើងកក្រើកឆាកអ្នកមើលនាំគ្នារាំយ៉ាងរីករាយ។

ការសម្តែងរបស់តារាល្បីល្បាញរបស់ប្រទេសថៃលោកJames JIនារាត្រីថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៧នៅសាលមហោស្រពកោះពេជ្រក្រោមការរៀបចំរបស់ស្ថានីយ៍ទូរទស្សន៍នោះហាក់បានបង្កប់ដោយការបង្ហាញវប្បធម៌ស្និតស្នាលរួមគ្នារបស់អ្នករៀបចំកម្មវិធីដោយមិនត្រឹមតែតារាថៃជាតួអង្គសំខាន់នោះទេតែក៍បានរំលេចឡើងពីការលើកយកនូវទម្រង់សិល្បៈខ្មែរមួយចំនួនមកសម្តែងចែកជូនយុវវ័យដែលមកយ៉ាងណែនពេញមុខឆាកឲ្យប្លែកអារម្មណ៍ផងដែរ។

មហាជនមួយចំនួនប្រហែលជាគិតថាលោកជេមមកសម្តែងនៅលើវេទិកាដ៍ធំរបស់ឆាកមហោស្រពកោះពេជ្រសុទ្ឋតែមានទម្រង់ជាសិល្បៈរបស់ប្រទេសថៃពិសេសចម្រៀងកន្ត្រាក់អារម្មណ៍របស់ប្រទេសថៃដែលយុវវ័យជាច្រើនបានគិតទុកជាមុន។យ៉ាងណាមិញបើទោះជាមានបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ច្រៀងដោយលោកជេមបុរសសង្ហារមានមន្តស្នេហ៍របស់អ្នកគាំទ្រនោះស្រាប់តែមានការលើកយកនូវបចម្រៀងមួយចំនួនពេញនិយមរបស់ប្រទេសកម្ពុជាមកសម្តែងបញ្ចូលគ្នាគួរឲ្យទាក់ទាញញាំងកម្មវិធីរិតតែសប្បាយនិងភ្ញាក់ផ្អើលបំផុតរបស់យុវវ័យដែលមកទស្សនា។នាឱកាសនោះលោកជេមច្រៀងភាសាជាតិខ្លួនបានប៉ុន្មានបទក៍មានចម្រៀងខ្មែររបស់ក្រុម«ក្មេងខ្មែរ»គឺបទ«បុណ្យភូមិ»សម្តែងលើឆាកហើយតារាចម្រៀងទាំងលោកជេមនិងខាងកម្ពុជាច្រៀងជាភាសាជាតិខ្មែរជូនអ្នកគាំទ្រស្តាប់ឡើងកញ្ជោ្រលពេញឆាកដោយមិនដឹងថាជេមគេអាចច្រៀងជាភាសាខ្មែរនូវបទល្បី«បុណ្យភូមិ»បានបែបនេះឡើយ។ក្រៅពីច្រៀងជាភាសាខ្មែរក៍មានការលេងហ្គេមជាមួយប្រិយមិត្តការបង្ហាញសំណួរសួរពីរឿងរ៉ាវដែលលោកជេមថតខ្សែភាពយន្តដោយតារារូបនេះបានសម្តែងចំនួន៥រឿងមកហើយដោយភាគច្រើនបណ្តារឿងមួយចំនួនលោកថតតាំងពី៥ឆ្នាំមុន។បន្ថែមពីលើនេះមានការបង្ហាញសាច់រឿងខ្លះៗនៅក្រៅឆាកសម្តែងដោយលោកជេមបានបង្ហាញក្នុងនោះមានបទចម្រៀងមួយចំនួនដែលលោកជេមច្រៀងបញ្ចូលក្នុងខ្សែភាពយន្តដែលលោកបានសម្តែងក្នុងនោះផងដែរ។

នេះជាលើកទី២ហើយដែលោកជេមមកសម្តែងនៅកម្ពុជាក្រោមការរៀបចំរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិនដោយលោកជេមមកលើកទី២នេះសម្តែងក្នុងព្រឹត្តិការណ៍តន្ត្រីឈ្មោះថា«JAMES JI 2017 Fan Meeting Phnom Penh»។កំពូលតារាថៃរូបនេះបានសម្រេចចិត្តបើកការសម្តែងតាមរយៈតន្ត្រីរបស់លោកនៅអាស៊ីដោយជម្រើសទី១លោកជ្រើសរើសកម្ពុជាមុនគេរួចបន្តដំណើរទៅថៃ វៀតណាម មីយ៉ាន់ម៉ានិងប្រទេសឡាវផងដែរ។យ៉ាងណាលោកក៍នៅមានគម្រោងបន្តដំណើរមកជួបប្រិយមិត្តកម្ពុជាជាបន្តបន្ទាប់ទៀតគ្រាដែលលោកហាក់មានភាគកក់ក្តៅក្រោយពីដឹងថាយុវវ័យនិងប្រជាជនកម្ពុជាជាច្រើនពេញចិត្តនិងឲ្យតម្លៃចំពោះទេពកោសល្យសម្តែងរបស់លោក។                

Tags:
  • JAMES JI
  • ក្មេងខ្មែរ
  • តន្ត្រី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥