MENU
លទ្ឋផលជាផ្លូវការរក៏បានដឹងតួសម្តែងក្នុងរឿង « សសរកន្លោង» ជាតារាល្បីនិងស្រស់ស្អាត
សិល្បៈនិងកំសាន្ត | ថ្ងៃអាទិត្យ ទី១២ កុម្ភៈ ២០១៧, ០៨:០៦ | ២,៥១៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  លទ្ឋផលត្រូវបានខាងផលិតកម្មឥន្ទ្រានិម្មិតសម្រេចចេញឈ្មោះជាផ្លូវការក្រោយពីសម្លឹងឃើញថាតារាដែលអាចលេងក្នុងរឿងថ្មីបាននោះពិតជាមានទេពកោសល្យសម្តែងព្រមទាំងប្រវត្តិការងារសិល្បៈមានភាពត្រឹមត្រូវនិងមានអ្នកគាំទ្រ។  សន្និសីទសារព័ត៌មានបង្ហាញឈ្មោះតួអង្គជាប់តំណែងសម្តែងរឿង«សសរកន្លោង»។  ក្រោយទទួលបានភាពជោគជ័យយ៉ាងត្រជះត្រចង់កាលពីចុងឆ្នាំ២០១៦កន្លងទៅនូវរឿង«កំណត់ហេតុនាងនាថ»ពេលនេះផលិតកម្មឥន្ទ្រានិម្មិតដែលបានធ្វើឲ្យកកក្រើកភាពយន្តខ្មែរបានប្រកាសពីគម្រោងចេញផលិតខ្សែភាពយន្តថ្មីមួយទៀតគឺរឿង”សសរកន្លោង”។ នៅល្ងាច ថ្ងៃទី១១ខែកុម្ភៈផលិតកម្មបានបង្ហាញមុខជាផ្លូវការនូវសមាភាពតារាសម្តែងក្នុងខ្សែភាពយន្តនេះ ជាមួយ នឹងការបញ្ជាក់អំពីគម្រោងនានាដែលខ្សែភាពយន្តនេះត្រៀមចេញផលិត។ លោកចាន់ណារ៉ូណាន់ផលិតករវ័យក្មេងនិងជាតារាចម្រៀងមួយរូបមានយុវវ័យចូលចិត្តច្រើនដែរនោះបានប្រាប់លោកបានសន្យារួចហើយថានឹងបន្តថតខ្សែភាពយន្តថ្មីមួយទៀតបន្ទាប់ពីបិទបញ្ចប់រឿង«កំណត់ហេតុនាងនាថ»ជាផ្លូវការរួចមក។លោកថាពេលនេះខ្សែភាពយន្តថ្មីមួយទៀតដែលោកបានផ្ចិតផ្ចង់សម្រិតសម្រាំងយ៉ាងយូរបានមកដល់ជាថ្មីម្តងទៀតហើយគឺរឿង«សសរកន្លោង»ដែលនឹងដំណើរការថតនៅថ្ងៃទី៦ មីនា ឆ្នាំ២០១៦ខាងមុខនេះដោយយើងចេញថតនៅក្រុងកែបតំបន់សមុទ្រនៃប្រទេសកម្ពុជាយើង។លោករ៉ូណាន់បន្តទៀតថារឿង«សសរកន្លោង»នេះគឺធានាថាបងប្អូនទស្សនិកជនពិសេសមិត្តយុវវ័យកាន់តែខ្លាចនិងព្រឺសម្បុរចំពោះខ្មោចនៅក្នុងសាច់រឿងដោយខាងក្រុមការងារបានសម្រិតសម្រាំងធ្វើតួខ្មោចឲមើលទៅមានការភ័យរអាពិតៗជាងតួខ្មោចនៅក្នុងរឿង«កំណត់ហេតុនាងនាថ»ទៅទៀត។បន្ថែមពីលើនេះចំពោះតួខ្មោចមានដល់ទៅបួនរូបសុទ្ឋតែសាហាវៗដូចជាមានអ្នកនាងឆៃលី ដាឡែន កញ្ញាយ៉ែម ស្រីពេជ្រជាដើមដែលខ្មោចទាំងបួននេញនឹងពញ្ញាក់អារម្មណ៍អ្នកមើលឲកាន់តែខ្លាំងជាមួយនិងការបញ្ចូលភាពកំប្លែងសើចសប្បាយផងដែរ។ការចំណាយរឿងនេះគឺចាយខ្ទង់ទឹកប្រាក់លើសរឿងមុនដែលយើងត្រូវជួលជុសជុលផ្ទះចាស់សល់ពីសម័យបារាំងឲមើកទៅសមរម្យបូកការសម្អាតបរិវេនព្រមទាំងបំពាក់នៅកាម៉ារ៉ាថតទំនើបៗមានតម្លៃថ្លៃៗផ្សំជាមួយផ្ទៃរឿងផងដែរ។តួអង្គក្នុងរឿងមានលោកទ្រីតារាវុធ យ៉ែម ស្រីពេជ្រមួយគូនេះជាតួឯក ឆៃលីដាឡែន ប៉េង ប៉ោង ភី ម៉ៃ ពៅ សុផាត កុមារីអូន សុនីតា ហ៊ុន សុភី ពៅ ករុណាអៀម សុខា វណ្ណៈ បូរមុី គីម ធាន សោម សរីវុធ កញ្ញា សុីធឿន។លោករូណាន់ថាទៀតថាតួអង្គលោកយកមកខ្លះជាហ្វ្រេសសុីហ្គើលក៍មានហ្វ្រេសសុីបយក៍មាននិងខ្លះទៀតសុទ្ឋតែមានស្នាដៃដូចជាលោកទ្រី តារាវុធ យ៉ែម ស្រីពេជ្រ ឆៃលីដាឡែនជាដើម។                       

លោកស្រី ចាន់ណា សុឃីម ចាងហ្វាងផលិតកម្មឥន្ទ្រានិម្មិតបានបញ្ជាក់ថា ការបង្ហាញមុខតារាសម្តែងប្រុសស្រីទាំងអស់ដែលសម្តែងក្នុងរឿង”សសរកន្លោង”នៅក្នុងបរិវេណភោជនីយដ្ឋានវីហ្វ្រេន បឹងត្របែក។ អ្នកស្រីបន្តថាកម្មវិធីនេះក៏ជាឱកាសឲ្យបណ្តាអ្នកសិល្បករ និងសិល្បករបានជួបជជែក គ្នា បង្កើនភាពស្និទ្ធិស្នាលប្រយោជន៍ជួយឲ្យការសម្តែងភាពយន្តរបស់ពួកគេនៅពេលខាងមុខកាន់តែរលូន។ អ្នកស្រីបញ្ជាក់ដែរថា អ្វីដែលជាចំណុចសំខាន់ផងដែរគឺវាជាឱកាសជំនួបរវាងផលិតករសិល្បករ និងបណ្តា អ្នកសារព័ត៌មានដែលចង់ដឹងច្បាស់អំពីគម្រោងផលិតភាពយន្តថ្មីរបស់ផលិតកម្ម ពិសេសគឺការនាំដំណឹងទៅ កាន់អ្នកគាំទ្រដែលទន្ទឹងរងចាំស្នាដៃថ្មីរបស់ផលិតកម្មផងដែរ។                                               

Tags:
  • លទ្ឋផល
  • តួសម្តែង
  • សសរកន្លោង
  • តារាល្បី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥