MENU
តារាល្បីបួនដួងរួមគ្នាដើរចេញ ពីរស្មីហង្សមាស
សិល្បៈនិងកំសាន្ត | ថ្ងៃអាទិត្យ ទី០៥ កុម្ភៈ ២០១៧, ០៩:២៥ | ៣,៣៥១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  មួយរយះនេះហេតុអ្វីបានជាផលិតកម្មរស្មីហង្សមាសមានរឿងរ៉ាវជាបន្តរបន្ទាប់ជាមួយតារាចម្រៀងរបស់ខ្លួន?រឿងរ៉ាវច្របូកច្របល់នេះបានក្លាយជាប្រធានបទសួរដេញដោលគ្នាពីសំណាក់អ្នកគាំទ្រតារាទាំងនោះផងនិងអ្នកគាំទ្រផ្នែកខាងផលិតកម្មចម្រៀងនេះផងដោយមិននឹកស្មានថាអាចមានរឿងផ្អើលសិល្បៈនាដើមឆ្នាំ២០១៧នេះសោះ។

ថ្មីៗនេះតារាចម្រៀងប្រុសស្រីរបស់ផលិតកម្មរស្មីហង្សបួនដួងដើចេញជាបន្តរបន្ទាប់ក្នុងនោះមាន អ្នកនាង យក់ថិតរដ្ឋា កញ្ញា ស៊ុន ស្រីពេជ្រ លោក នៅ ស៊ីនឿន និង កញ្ញា ឈិត សុវណ្ណបញ្ញា ។

មួយរយះចុងក្រោយនេះគេសង្កេតឃើញថាតារាប្រចាំផលិតកម្មរស្មីហង្សមាសមួយចំនួនមិនពេញចិត្តការលម្អៀងរបស់ផលិតកម្មមកលើពួកគាត់មិនព្រមចេញអាល់ប៊ុមផ្ទាល់ខ្លួនអោយពួកគាត់ដែជាតារាចម្រៀងមានភាពល្បីល្បាញនិងមានទស្សនិកជនគាំទ្រយូរឆ្នាំមកហើយ ដោយសារមូលហេតុនេះហើយទើបសម្រេចដើចេញពីរផលិតកម្មមួយនេះរហូតទាញការចាប់អារម្មណ៍ពីមជ្ឈដ្ឋានមិនតិចឡើយ។

កញ្ញា ស៊ុន ស្រីពេជ្រដែលជាតារាចម្រៀងស្រីមានទស្សនិកជកទទួលស្គាល់ជាតារាចំរៀងមានទឹកដមសំឡេងស្រទន់និងមានមនោសញ្ចេតនារូបនេះនាងហាក់មិនពេញចិត្តនិងទង្វើរបស់អ្នកគ្រប់គ្រង់ដែលមិនព្រមចេញបទចម្រៀងអោយនាងដូច្នេះហើយទើនាងសម្រេចចិត្តដើចេញពីរផលិតកម្មរស្មីហង្សមាសរកទ្រនំថ្មីដើម្បីសាងកេរ្តីឈ្មោះនិងចេញបទចម្រៀងថ្មីៗសំរាបបំពេញបំណងរបស់ទស្សនិកជនដែលតែងតែគាំទ្រសំឡេងរបស់នាង។

ចំណែកកំលោះរូបសង្ហារ នៅ ស៊ីនឿន វិញក៏មិនខុសនិង កញ្ញា ស៊ុន ស្រីពេជ្រ ដែលដោយសាររូបលោកចូលប្រឡូកសិល្បះយូហើយដែរនិងមិនមានបទចំម្រៀងថ្មីសំរាបលោកដូច្នេះហើយទេីបលោកសម្រេចចិត្តដើចេញនិងមិនមានមូលហេតុច្រើនដើម្បីបញ្ចាក់ថាហេតុអ្វីបានជាលោកចាក់ចេញពីរផលិតកម្មហង្សមាស។

ចំណែកកញ្ញា ឈិត សុវណ្ណបញ្ញា វិញដោយសារតែនាងអស់កាអត់ទ្រាំមនិងផលិតកម្មអស់រយះពេល១១ឆ្នាំមកហើយទើបនាងសម្រេចចិត្តដើចេញពីរផលិតកម្មហង្សមាសដោយសោកស្តាយចំពោះផលិតកម្មមួយនេះនាងបានបង្ហាញសាតាមរយះFacebook របស់បង្ហាញពីរអារម្មណ៏អន់ចិត្តរបស់នាង               

ដោយសារការស្រលាញ់ដូច្នេះខំខាំមាត់សង្កត់ចិត្ត ហេីយសង្ឃឹមថាគេនឹងឃើញពីតម្លៃយើងម្តងទៀត តែការទន្ទឹងចាំ១១ឆ្នាំបានត្រឹមតែចាំ សួរមនុស្សយើងមាន១១ឆ្នាំប៉ុន្មានដងទៀត? វាគួរតែដល់ពេលខ្ញុំត្រូវធ្វើអ្វីដើម្បីអនាគតខ្លួនខ្ញុំម្តងហើយ លាហើយអគុណគ្រប់យ៉ាងសំរាប់មនុស្សម្នាក់នេះ ។

ចំនែកអ្នកនាង យក់ ថិតរដ្ឋា វិញអ្នកនាងមានគម្រោងនិងចាកចេញពីផលិតកម្មរស្មីហង្សមានដូចគ្នា បើផលិតកម្មមិនព្រមរកដំណោះស្រាយសមរម្យសំរាប់អ្នកនាងទេ អ្នកនាងនិងដើចាក់ចេញពីផលិតកម្មមួយនេះផងដែល យ៉ាងណាមិញគេមិនទាន់ច្បាស់ថាអ្នកនាង យក់ ថិតរដ្ឋាចាកចេញពីរផលិតកម្មហង្សមាសពិតប្រាកដនោះទេដោយសារអ្នកនាងរង់ចាំដំណោះស្រាយពីផលិតកម្ម៕

ដោយសារតែមានបញ្ហាទាំអស់នេះហើយទើបតារាប្រុសស្រីបួនដួងនេះសម្រេចចិត្តចាកចេញពីរផលិតកម្មហង្សមាស យើងនិងរង់ចាំមើលថានិងមានរឿងអ្វីកើតឡើងចំពោះផលិតកម្មមួយនេះទៀតនៅពេលតារាប្រុសស្រីបួនដួងនេះចាកចេញពីផលិតកម្ម៕                                                     

Tags:
  • តារាល្បី
  • រស្មីហង្សមាស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥