MENU
ក្រសួងមហាផ្ទៃដំឡើងឋានៈអធិការស្រុកកោះធំ ជាអនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០១ កុម្ភៈ ២០១៧, ១៦:២៦ | ១,៨២៤ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្តេច សខេង បានប្រកាសតែងតាំអធិការនគរបាលស្រុកកោះធំ ខេត្តកណ្តាល លោក ឈឿន ប៊ុនឆន ជាអនុប្រធាននាយកដ្ឋសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ។

លោកឈឿន ប៊ុនឆន អធិការស្រុកកោះធំខេត្តកណ្តាលត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចផ្លាស់ប្តូរ និងតែងតាំងទៅជាអនុប្រធាន នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើយោងតាមសេចក្តីប្រកាស របស់សម្តេចក្រឡាហោម ចុះថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦ត្រូវបានគេផ្សព្វផ្សាយនៅថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៧នេះ។

លោក នាយឧត្តមសេនីយ៍ខៀវ សុភគ៌អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងបញ្ជាក់តាមទូរស័ព្ទថាលោកនៅមិនទាន់បានឃើញលិខិតតែងតាំងនៅឡើយទេ។លោកបានលើកឡើងថា.”មានលិខិតតែងតាំងឬផ្លាស់ប្តូរតួនាទីជាច្រើនមិនចាំទេលុះត្រាបានឃើញសិនទើបឆ្លើយបាន”។

សម្តេចក្រឡាហោម ក៏បានចេញសេចក្តីសម្រេចតែងតាំងលោក ស៊ីម ឃាង នាយរងការិយាល័យប្រតិបត្តិ នៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ទៅជាអធិការនគរបាលស្រុកកោះធំ ជំនួសវិញ។

គេបានស្គាល់ថា៖អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន ត្រូវបានគេស្គាល់ថា ជាមន្រ្តីនគរបាលម្នាក់បានអនុវត្តច្បាប់ អន្តោប្រវេសន៍ ទៅលើជនជាតិវៀតណាម យ៉ាងខ្លាំងខ្លា រហូតធ្វើឲ្យមានការកោតសរសើរ ពីសំណាក់មជ្ឈដ្ឋានទូទៅជាពិសេស អ្នកលេង Facebook ព្រមទាំងការចុះបង្ក្រាបបទល្មើស នានាតាមមូលដ្ឋានដូចជា បទល្មើសនេសាទ និងគ្រឿងញៀនជាដើម។ពេលថ្នីនេះគេបានដឹងថាលោកឈឿន ប៊ុនឆនធ្លាប់បានដកហូតអត្តសញ្ញាណប៍ណ្ណសញ្ជាតិខ្មែរពីជនជាតិវៀតណាមជាច្រើននៅក្នុងស្រុកកោះធំ៕                                                  

Tags:
  • ក្រសួងមហាផ្ទៃ
  • អធិការ
  • ស្រុកកោះធំ
  • សន្តិសុខ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥