MENU
ភ្ញៀវទេសចរណ៍ទៅកាន់ខេត្តមណ្ឌលគីរីជាង១៥ម៉ឺននាក់ ភ្ញៀវជាតិជាង១៤ម៉ឺននាក់ ភ្ញៀវអន្តរជាតិជិត៩ពាន់នាក់ក្នុង២០១៧
សេដ្ឋកិច្ច | ថ្ងៃច័ន្ទ ទី៣០ មករា ២០១៧, ១១:៥១ | ១,០៤៦ ដង | ចុចបញ្ចេញមតិ (០)

ខេត្តមណ្ឌលគិរី៖   មន្ត្រីទេសចរណ៍ខេត្តមណ្ឌលគិរីបានព្យាករណ៍និងការរំពឹងទុកថា ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិដែលមក លេងកម្សាន្តនៅខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០១៧នេះ នឹងមានកំណើនជាងឆ្នាំ២០១៦ គ្រាដែលភ្ញៀវមកលេងកម្សាន្តក្នុងខេត្តនេះពីមួយឆ្នាំទៅមួយឆ្នាំ តែងតែមានការកើនឡើងគួឲ្យកត់សម្គាល់ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យលោកហ៊ានរំពឹងថា ភ្ញៀវទេសចរណ៍នឹងមកលេងខេត្តមណ្ឌលគិរីច្រើនក្នុងឆ្នាំ២០១៧នេះ ពីព្រោះបច្ចុប្បន្នប្រទេសកម្ពុជាបាននិងកំពុងមានការរីកចម្រើនរៀងរាល់ថ្ងៃ    ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋក៏មានការរីកចម្រើនដូចគ្នា     ដូច្នេះពួកគាត់អាចមានលទ្ធភាព គ្រប់គ្រាន់សម្រាប់ការដើរលេងកម្សាន្ត ហើយនៅមានកត្តាជាច្រើនទៀតដូចជា ខេត្តមណ្ឌលគិរីមានរមណីដ្ឋានស្អាតៗ  និង កំពុងរីកចំរើន រីឯបញ្ហាសន្តិសុខក៏ល្អប្រសើរ កត្តាមួយទៀតនោះគឺ   បណ្ដាញសារព័ត៌មានតែងផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ពីខេត្តមណ្ឌលគិរី ឲ្យប្រជាជនកម្ពុជាបានដឹង ក៏ដូចជាទូទាំងសកល។

លោក  ជាពិសេស  សព្វថ្ងៃនេះប្រពន្ធផ្លូវថ្នល់ នៅតំបន់ភូមិភាគឥសាន្តល្អ អាចធ្វើឲ្យភ្ញៀវទេសចរណ៍ធ្វើដំណើរបានស្រួល ។លោកបន្តថា នាឱកាសបុណ្យទានម្ដងៗ ខេត្តមណ្ឌលគិរីតែងមានកំណើនភ្ញៀវទេសចរណ៍ច្រើន ហើយជាក់ស្ដែង កាលពីអំឡុងបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមនេះនៅខេត្តមណ្ឌលគិរីក៏មានកំណើនភ្ញៀវប្រមាណជិត២ពាន់ នាក់ផងដែរ ទើបលោកអាចសន្និដ្ឋានបានថា ក្នុងឆ្នាំ២០១៧នេះលំហូរភ្ញៀវទេសចរណ៍មកខេត្តនាភូមិភាគឥសាន្តមួយនេះនឹងមានកំណើនជាងឆ្នាំ២០១៦ ។

លោកបន្តទៀតថា បច្ចុប្បន្នសម្រាប់ខេត្តមណ្ឌលគិរីក៏មានផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ច្រើនកន្លែង អាចផ្គត់ផ្គង់តបតាមតម្រូវការរបស់ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តបាន។ ហើយក្នុងឆ្នាំ២០១ ៧នេះដែរ មន្ទីរក៏នឹងកែលំអររម្មណីដ្ឋាននានាក្នុងខេត្ត ឲ្យកាន់តែមានភាពទាក់ទាញជាងនេះទៀតដែរ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីក៏បានបញ្ជាក់ពីចំនួនភ្ញៀវទេសចរណ៍ ដែលមកលេងកម្សាន្តនៅខេត្ត មណ្ឌលគិរីកាលពីឆ្នាំ២០១៦កន្លងទៅដោយក្នុងនោះសម្រាប់ភ្ញៀវសរុបមានចំនួនប្រមាណ ជាង១៥ម៉ឺននាក់  ភ្ញៀវជាតិ មានចំនួន ជាង១៤ម៉ឺននាក់ ភ្ញៀវអន្តរជាតិមានចំនួន ជិត៩ពាន់នាក់ ។   តួលេខនេះបើប្រៀបធៀប និងឆ្នាំ២០១៥ នោះ សម្រាបភ្ញៀវសរុប មានការកើនឡើងជិត១ម៉ឺន៤ពាន់នាក់ ក្នុងនោះភៀវជាតិកើនឡើងជាង ១ម៉ឺន២ពាន់នាក់ រីឯភ្ញៀវ អន្តរជាតិកើនឡើងប្រមាណ ១ពាន់៤រយនាក់ ៕                        ⁠⁠⁠⁠

Tags:
  • ភ្ញៀវទេសចរណ៍
  • ខេត្តមណ្ឌលគីរី
  • ភ្ញៀវជាតិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥