MENU
ប្រជាពលរដ្ឋប្រមាណ៣០០នាក់ តវ៉ានៅមុខវត្តប្រឆាំងការឡើងកាន់ដំណែងរបស់ ព្រះចៅអធិការវត្ត
ព័ត៌មានជាតិ | ថ្ងៃពុធ ទី១៤ ធ្វូ ២០១៦, ១៩:៣៥ | ៦៨១ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពង់ធំ៖  ប្រជាពលរដ្ឋជិត៣០០នាក់ព្រមទាំងគណកម្មការអាចរ្យវត្តអរញ្ញៈស្ថារាមហៅ(វត្តអូសារាយ) បានតវ៉ានិងរារាំងមិនឲ្យព្រះសង្ឃឈ្មោះអ៊ាងញ៉ិក ចូលមកធ្វើជាមេគុណវត្តព្រោះប្រវត្តិមិនល្អកាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៦នេះមានសកម្មភាពចម្រូងចម្រះមួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលរវាងប្រជាពលរដ្ឋជិត៣០០នាក់ចំណុះជើងវត្តអរញ្ញៈស្ថារាម (វត្តអូសារ៉ាយ)ចំនួនបីភូមិ គឺភូមិថ្មី ភូមិស្រែតាម៉ែន និងភូមិទ្រាស្ថិតនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំុំ

ក្រុមអ្នកតវ៉ាបាននាំគ្នាស្រែកតវ៉ា ដើម្បីរារាំង ដល់ការដង្ហែព្រះសង្ឃថ្មីឈ្មោះអ៊ាង ញ៉ិក ចូលមកកាន់មុខតំណែងព្រះចៅអធិការវត្តនេះទេ ព្រោះព្រះសង្ឃរូបនេះធ្លាប់មានប្រវត្តិមិនល្អ ជាច្រើនលើក។

គណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តខាងលើនេះបានបញ្ជាក់ថា! មូលដែគណៈកម្មការនិងប្រជាពលរដ្ឋចំណុះជើងវត្តមិនព្រមទទួលយកព្រះសង្ឃឈ្មោះអ៊ាងញ៉ិកឲ្យចូលមកធ្វើជាព្រះចៅអធិការវត្តនេះព្រោះព្រះសង្ឃអង្គនេះធ្លាប់បានប្រព្រឹត្តអំពើល្មើសខុសច្បាប់សង្ឃ ជាញឹកញយកាលពីឆ្នាំ២០០៧។

ក្រុមអ្នកតវ៉ាបាននិយាយថារហូតមកដល់ឆ្នាំ២០១០ កាលពីសម័យនោះព្រះសង្ឃអង្គរនេះនៅធ្វើជាមេគុណវត្តនេះ ដោយមានរឿងអាស្រូវជាច្រើនដងបែបនេះ ទើបគណៈកម្មការអាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តខាងលើនេះបានផ្ទុះកំហឹង ក៏បាននាំគ្នាតវ៉ា ដល់ធម្មការស្រុកព្រមទាំងអនុគុណស្រុកស្ទោង បានសម្រេចនិមន្តលោកចាកចេញពីវត្តនេះទៅគង់នៅវត្តក្នុងវត្តឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ។

នៅឆ្នាំ២០១១ហើយក៏បានយកនាំសម្ភារៈប្រើប្រាស់វត្តមួយចំនួនមកតាមខ្លួន ដូចជាចាន ឆ្នាំង តុ ទូ កៅអីល្អ ធ្វើឲ្យគណៈកម្មការអាចារ្យវត្តនេះដើររាយអង្គាស់តាមភូមិនិងសុំតាមវត្តផ្សេងៗយកមកប្រើប្រាស់!ដោយមានហេតុផលជាច្រើនបែបនេះហើយទើប ចំណុះជើងវត្តនេះមិនព្រមទទួលយកទេ។ជាមួយគ្នានេះ ព្រះគ្រូ អនុគុណស្រុកស្ទោង ហ៊ុលឡុង មានពុទ្ធិការថា ការប្រកាសតែងតាំងព្រះសង្ឃអ៊ាងញ៉ិក នេះគឺផ្នែកការសម្រេចរបស់ព្រះគ្រូអនុគុណស្រុកនិងមេគុណខេត្តកំពង់ធំ ហើយព្រះសង្ឃ ព្រះនាមអ៊ាងញ៉ិកនេះក៏ធ្លាប់មានការកសាង វត្តដែរ។

នៅក្នុងហេតុការណ៏ផ្ទុះកំហឹងអស់ពេលជាង២ម៉ោងនេះ គេឃើញវត្តសមត្ថកិច្ចជាង៣០នាក់បានការពារខ្លាចមានអំពើហឹង្សាកើតឡើង ជាមួយគ្នានេះលោក សាយគឹមឡម អភិបាលរងស្រុកស្ទោង ក៏បានធ្វើការសម្រួលដល់ភាគីទាំង២!ដោយលទ្ធផលសម្រេចឲ្យសង្ឃអ៊ាងញ៉ិក ត្រឡប់ទៅវិញ រងចាំបង្កើតគណៈកម្មការសាជាថ្មីយកមតិភាគច្រើនព្រមទាំងមានការឯកភាពពីប្រជាពលរដ្ឋផងដែរ ។                                           

Tags:
  • ប្រជាពលរដ្ឋ
  • ប្រឆាំង
  • អធិការវត្ត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥