MENU
បច្ចកទេសចិញ្ចឹមជន្លេនក្រហម
កសិកម្ម | ថ្ងៃអង្គារ ទី១៦ កុម្ភៈ ២០១៦, ១១:៤៦ | ៤,៦០៧ ដង | ចុចបញ្ចេញមតិ (០)

មនុស្សភាគច្រើននៅកម្ពុជាយើងគ្រាន់តែលឺឈ្មោះថាជន្លេនគឺមានអារម្មណ៏ថាខ្ពើមរអើមភ្លាម កុំថាឡើយបានឃើញផ្ទាល់ រហូតដល់អ្នកខ្លះប្រើឈ្មោះនេះយកទៅជេប្រមាថអ្នកដែលខ្លួនស្អប់ថា អាជន្លេន ក៏មាន។ តែជាការពិតជន្លេនដែលមានរូបរាងគួរអោយខ្ពើមនេះ បែរជាមានសារៈប្រយោជន៏ដោយប្រយោលជាច្រើនដល់មនុស្សយើង។ តើជន្លេនមានសារៈប្រយោជន៏អ្វីខ្លះបានជាគេចិញ្ចឹមវា?​ ខាងក្រោមនេះនឹងបង្ហាញពីសារៈសំខាន់ និង អត្ថប្រយោជន៏ត្រួសៗពីជន្លេន និង បច្ចេកទេសចិញ្ចឹមវា។

ជន្លេន​មាន​សា​រៈ​ប្រ​យោជន៍​ដល់​មនុស្ស សត្វ រុក្ខជាតិ និងការបំ​បែក​សារ​ធាតុ​សរី​រាង្គ​ឲ្យ​ពុក​ផុយ (សំ​រាម ឬ​លា​មក​សត្វ កាក​សំ​ណល់​ផ្ទះ​បាយ​) ។ ជន្លេន​មាន​ប្រូ​តេ​អ៊ីន​ពី​ ៦០ ទៅ ៧០ ភាគ​រយ។ ដោយ​សារ​ជន្លេន​មាន​ប្រូ​តេ​អ៊ីន​ច្រើន​ មាន​ក​សិ​ករ​មួយ​ចំ​នួន​បាន​ប្រើ​ធ្វើ​ជា​ចំ​ណី​មាន់ ធ្វើ​ឲ្យ​មាន់​ឆាប់​ធំ​ធាត់​។ យោង​ទៅ​លើ​ផល​ប្រ​យោជន៍​ច្រើន​នៅ​ពេល​ថ្មី​ៗ​នេះ មាន​ក​សិ​ករ​មួយ​ចំ​នួន​ចាប់​ផ្តើម​ចិញ្ចឹម​ជន្លេន​ឲ្យ​មាន់​ ត្រី ស៊ី ឬយកទៅលក់ ។ ជន្លេន​ជា​អា​ហារ​សាច់​សម្រាប់​បំ​ប៉ន​សត្វ​ មាន់​ ទា ត្រី កង្កែប​ជា​ដើម ដើ​ម្បី​អោយ​ឆាប់​ធំ​ធាត់​។ ​ទន្ទឹម​នឹង​នោះ ជន្លេន​ជា​សត្វ​ដែល​ត្បុរ​ធ្វើ​ឲ្យ​ដី​ក​សិ​កម្ម​ធូរ មានអុកស៊ីសែន​ ដែលនាំ​ឲ្យ​ឫស​ស្រូវ និង​ដំ​ណាំ​ផ្សេង​ៗ​ដុះ​លូត​លាស់បានវែង​។ នៅ​ពេល​ឫស​ដំ​ណាំ​វែង​វា​អាច​ស្រូប​យក​ជី​ជាតិ​ពី​ជី​ដែល​បាច​ក្នុង​ដី​ធ្វើ​ឲ្យ​ដើម​ដំ​ណាំ​រឹងមាំ និង លូតលាស់ល្អ​។ នៅ​ពេល​ដែល​បច្ចេក​វិ​ទ្យា​កាន់​តែ​រីក​ចម្រើន ជន្លេន​ត្រូវ​បាន​នាំ​ពូជ​ពី​បរ​ទេស​ចូល​មក​ប្រ​ទេស​កម្ពុ​ជា ហើយ​ចែក​ជូន​ក​សិ​ករ​ចិញ្ចឹម គឺ​ជា​ពូជ​ជន្លេន​ក្រ​ហម​។

បច្ចេកទេសចិញ្ចឹមៈ

១- ការជ្រើសរើសទីតាំងសំរាប់ជីករណ្តៅៈ

  • កន្លែងមានដីខ្ពស់ល្មម មិនលិចទឹក មិនក្តៅ រឺ​ ស្ងួតពេក
  • ដីមានម្លប់ត្រជាក់ និង ខ្យល់ចេញចូលបានល្អ

២- ការរៀបចំរណ្តៅចិញ្ចឹមជន្លេនៈ

            ទំហំរណ្តៅដែលសមស្របមានៈ

  • បណ្តោយប្រវែង ២ម និង ទទឺង ១ម ជំរៅ ០.៣ម
  • ទ្រាប់ក្រណាត់ផ្លាស្ទិចនៅបាតរណ្តៅ
  • បាំងបន្ទះក្តារនៅជុំវិញជៀសវាងដីបាក់ចូលក្នុងរណ្តៅ
  • ទំលុះរន្ធតូចៗ ចំងាយពីគ្នា ចំងាយ១ស.ម

៣- ការផ្តល់ចំណីអោយជន្លេនៈ

            ចំណីសំរាប់ដាក់អោយជន្លេនស៊ីមានៈ លាមកគោ លាមកសេះ លាមកពពែ និង កាកសំណល់ផ្ទះបាយ។

  • ដំបូងត្រូវដាក់ដីទ្រាប់បាតកំរ៉ាស់ ៥ ស.ម។ រួចកៀរអោយស្មើរមុននឹងដាក់មុននឹងដាក់លាមកគោស្រស់ចូល
  • ប្រើលាមកគោស្រស់ចំនួន ១០០គ.ក ដោយបំបែកអោយម៉ដ្ឋមានកំរ៉ាស់១០ ស.ម

៤- ការដាក់លាមកគោស្រស់ និង ពូជជន្លេនសំរាប់ចិញ្ចឹម

  • នៅពេលដាក់លាមកគោរួចត្រូវយកពូជជន្លេនដាក់ក្នុងលាមកគោទាំងនោះចំនួន ៤-៥ កន្លែង
  • បន្ទាប់ពីដាក់ពូជជន្លេនរួចត្រូវស្រោចទឹកអោយសើមល្មម ជៀសវាងកុំអោយទឹកជោគពេក
  • ស្រោចទឹកពី ២-៣ ថ្ងៃម្តង ដើម្បីរក្សាសំនើមអោយបានថេរ តែមិនត្រូវស្រោចទឹកអោយជោគពេកទេ
  • នៅពេលជន្លេនកើតកូនបានច្រើនត្រូវបន្ថែមលាមកគោស្រស់ ចំនួន ៣គ.ក ក្នុងដី ១មការ៉េ រយះពេល ១សប្តាហ៏ម្តង។

៥- ការរៀបចំដំបូលរណ្តៅចិញ្ចឹមជន្លេនៈ

  • ធ្វើដំបូលដើម្បីការពារទឹកភ្លៀង និង កំដៅថ្ងៃ
  • ធ្វើរបងព័ទ្ធជុំវិញ ដើម្បីការពារសត្វចូលកកាយ

៦- ការប្រមូលផលជន្លេនអោយសត្វស៊ីៈ

            ត្រូវយកតាមកន្លែងបន្តបន្ទាប់។ ឧទាហរណ៌ បើយកទំហំ ១០ស.ម ត្រូវដាក់លាមកគោស្រស់បំពេញកន្លែងនោះវិញ ២គ.ក។ ពេលយកអស់តាមលំដាប់ មកដល់កន្លែងដើមវិញ នេះជន្លេន នឹងកើតដូចដើមវិញ។

ប្រភពៈ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។

Tags:
  • បច្ចកទេស
  • ជន្លេនក្រហម
ព័ត៌មានស្រដៀង
គ្មានព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥