កីឡាវាយកូនបាលដ៏ល្បីនាងMaria Sharapova បានប្រកាសថា នាងនឹងដកខ្លួនចេញពីការប្រគួតវាយTenis ក្នុងកម្មវិធីQatar Open ដោយសារតែរងរបួស។
បន្ទាប់ពីការប្រគួតពាន់រង្វាន់Australian Open នាង Maria Sharapova នៅតែមិនទាន់អាចចូលរួមប្រគួតក្នុងកម្មវិធីណាមួយនោះឡើយ ដោយសារតែរងរបួសដៃ។ កន្លងមកថ្មីៗនាងបានប្រកាសថានឹងមិនចូលរួមប្រគួតក្នុងកម្មវិធី Qatar Open ដែលត្រូវប្រគួតនៅសប្តាហ៍ក្រោយនេះ។
នាង Maria Sharapova បានប្រកាសថា «ខ្ញុំមិនមានសំណាងអាចចូលរួមក្នុងការប្រគួតQatar Open នាពេលខាងមុខដោយសារតែរងរបួសដៃ។ ខ្ញុំសង្ឃឹមថានឹងវិលត្រឡប់ចូលទីលានវិញនៅឆ្នាំក្រោយក្នុងកម្មវិធីខាងលើ ដែលមានអ្នកគាំទ្រយ៉ាងច្រើន។
ក្នុងប្រវត្តិនៃការប្រគួត Qatar open នាង Maria Sharapova ធ្លាប់ទទួលបានជើងឯក ពីរលើកគឺនៅឆ្នាំ២០០៥និង២០០៨។ ក្រៅពីនេះនាងក៏បានឈានចូលដល់វគ្គផ្តាចព្រ័តផងដែរ។
ការប្រគួតQatar open ត្រូវធ្វើឡើងចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី២៧ខែកុម្ភៈ ដោយមានការចូលរួមពីកីឡាការនីឆ្នើមៗជាច្រើនដូចជា Serena Williams ម្ចាស់ជើងឯក Australian opens នាង Anglique Kerber ជាដើម៕